ក្លឹបមេឃខៀវ ត្រៀមបន្តកុងត្រាជាមួយខ្សែការពារម្នាក់ ដល់ ឆ្នាំ២០២៧
ក្លិបមេឃខៀវ Manchester City ត្រៀមបន្តកុងត្រាថ្មីដល់ខ្សែការពារ Joao Cancelo អោយស្នាក់នៅទឹកដី Etihad រហូតដល់ឆ្នាំ ២០២៧ ។ សម្រាប់ការចុះកុងត្រាថ្មីនេះ អោយកីឡាករវ័យ២៧ឆ្នាំ ទទួលបានកិច្ចព្រមព្រៀងល្អប្រសើជាងមុន ដោយអាចរកបានប្រាក់ចំណូល ៨០ ០០០ ផោន ក្នុងមួយសប្តាហ៍ បន្ទាប់ពីបានក្លាយជាកីឡាករដ៏សំខាន់ របស់លោក Pep Guardiola ។
Cancelo បានបង្ហាញខ្លួនសរុប១០៦ដង និងឈ្នះពានរង្វាន់ធំៗចំនួន៣ បន្ទាប់ពីចាកចេញ Juventus ក្នុងឆ្នាំ២០១៩ ជាមួយតម្លៃខ្លួន ៦០លានផោន ។ ការចុះកុងត្រាថ្មីនេះ Cancelo បានបង្ហាញចំណាប់អារម្មណ៍ថា “Manchester City គឺជាក្លឹបដ៏អស្ចារ្យមួយ ៕