កីឡាការិនីន័រវេស ឈ្នះមេដាយមាសទី៣ នៅព្រឹត្តិការណ៍កីឡាអូឡាំពិចរដូវរងា

Detail Top Banner

កីឡាការិនីន័រវេស Marte Olsbu Roeiseland ដណ្តើមបានឈ្នះមេដាយមាស នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ ជាមួយនឹងជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការប្រកួតចម្ងាយ ១០ គីឡូម៉ែត្ររបស់ស្ត្រី ។ Roeiseland បានឈ្នះការប្រណាំងកាលពីថ្ងៃអាទិត្យដោយប្រើថេរវេលា ៣៦.៥ វិនាទី នាំមុខកីឡាការិនី Elvira Oberg របស់ស៊ុយអែត ខណៈដែលកីឡាការិនី Tiril Eckhoff របស់ន័រវេសបានមេដាយសំរឹទ្ធ។


Roeiseland ដែលបានមកដល់ Beijing Games ក្នុងនាមជាអត្តពលិកនារីឆ្នើមប្រចាំរដូវកាលនេះបាននិយាយថា “ខ្ញុំបានរៀបចំបានល្អមែនទែន ហើយខ្ញុំទន្ទឹងរង់ចាំព្រឹត្តិការណ៍អូឡាំពិកទាំងនេះអស់រយៈពេលជាយូរណាស់មកហើយ”។

“ខ្ញុំមានទីតាំងចាប់ផ្តើមដ៏ល្អនៅថ្ងៃនេះ ដែលជួយបានច្រើន។ វាសប្បាយខ្លាំងណាស់ក្នុងការប្រកួត”រាល់មេដាយទាំងអស់គឺពិសេស។
សូមជម្រាប់ថា Roeiseland វ័យ ៣១ ឆ្នាំបានផ្តួល Oberg ដើម្បីឈ្នះមេដាយមាសនៅក្នុងការប្រកួតកាលពីថ្ងៃសុក្រ ហើយក៏បានឈ្នះមេដាយសំរឹទ្ធក្នុងវិញ្ញាសាឯកត្តជនចម្ងាយ ១៥ គីឡូម៉ែត្រផងដែរ៕

ប្រភព ៖ BBC Sport

You might also like