គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ នឹងបើកកិច្ចប្រជុំនៅថ្ងៃស្អែក ជុំវិញបញ្ហា អត្តពលិកប្រទេសរុស្ស៊ីចូលរួមក្នុងកីឡារដូវរងា
ប៉េកាំង ៖ ការចូលរួមរបស់អត្តពលិករុស្ស៊ី នៅឯកីឡាប៉ារ៉ាឡាំពិករដូវរងាឥឡូវនេះ ស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីការលុកលុយអ៊ុយក្រែន ។ ខណៈប្រតិភូរុស្ស៊ីមួយចំនួនបានទៅដល់ទីក្រុងប៉េកាំង ហើយឥឡូវនេះត្រូវរង់ចាំរកមើលថាតើពួកគេនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមដែរឬទេ។
គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ នឹងជួបប្រជុំគ្នានៅថ្ងៃពុធស្អែកនេះ ដើម្បីពិភាក្សាអំពីការចូលរួមរបស់អត្តពលិករុស្ស៊ីក្នុងព្រឹត្តិការណ៍កីឡារដូវរងានៅទីក្រុងប៉េកាំងនៅចុងសប្តាហ៍នេះ។
សម្ពាធកំពុងកើនឡើងនៅលើ IPC ដើម្បីហាមឃាត់ក្រុមខ្លាំងចំនួន 71 របស់គណៈកម្មាធិការប៉ារ៉ាឡាំពិករុស្ស៊ី ដោយអត្តពលិកមកពីអ៊ុយក្រែនបានចេញលិខិតចំហមួយនៅចុងសប្តាហ៍ ស្នើអោយធ្វើការដក ពួកគេចេញពីព្រឹត្តិការណ៍នេះ។
អត្តពលិកប្រទេសអ៊ុយក្រែននឹងត្រូវចូលរួមចំនួន 20 នាក់នៅក្នុងព្រឹត្តិការណ៍កីឡានេះ ប៉ុន្តែគិតត្រឹមថ្ងៃនេះ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ អាចទៅទីក្រុងប៉េកាំងបានទេ ដោយសារបញ្ហាក្នុងការធ្វើដំណើរចេញពីទីក្រុង Kyiv ។
ប្រសិនបើពួកគេត្រូវបានភ្លើងខៀវ វានឹងបង្កើនការរំពឹងទុករបស់អត្តពលិកផ្សេងទៀតដែលបដិសេធមិនចូលរួមប្រកួតជាមួយពួកគេ៕
ប្រភព ៖ Daily Mail Sport