លទ្ធផលថ្ងៃទី១ នៃព្រឹត្តិការណ៍ The 9th South East Asian Karate Championship 2022

Detail Top Banner

ភ្នំពេញ៖ ការប្រកួតកីឡាករ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ (The 9th South East Asian Karate Championship) ឆ្នាំ២០២២ នៅកម្ពុជា បានបញ្ចប់ការប្រកួតដំបូងហើយ គិតត្រឹមល្ងាចថ្ងៃទី២៥ ខែមីនានេះ ដោយរកឃើញកីឡាករ-កីឡាការិនីជ័យលាភីចំនួន ៥វិញ្ញាសា នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
ចំពោះលទ្ធផលការប្រកួតថ្ងៃទី១ នេះ រួមមាន៖

វិញ្ញាសាសម្ដែងឯកត្តជនបុរស៖
ចំណាត់ថ្នាក់លេខ១ កីឡាករឥណ្ឌូនេស៊ី Zaresta Yuda Ahmad Zigi
ចំណាត់ថ្នាក់លេខ២ កីឡាករថៃ Khananpao Phanudet
ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាករវៀតណាម Pham Minh Duc និងកីឡាករម៉ាឡេស៊ី Asmadie Muhammad Aiqal ។

វិញ្ញាសាសម្ដែងឯកត្តជននារី៖
ចំណាត់ថ្នាក់លេខ១ កីឡាការិនីឥណ្ឌូនេស៊ី Rutri Aprilia Krisda
ចំណាត់ថ្នាក់លេខ២ កីឡការិនីហ្វីលីពីន Torres Rebecca Cyril
ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាការិនីវៀតណាម Nguyen Thi Phuong និងកីឡាករម៉ាឡេស៊ី Lovelly Anne Robberth ។

វិញ្ញាសាសម្ដែងជាក្រុមនារី៖ ចំណាត់ថ្នាក់លេខ១ បានទៅក្រុមកីឡាការ៉ាតេវៀតណាម និងចំណាត់ថ្នាក់លេខ២ បានទៅក្រុមកីឡាការ៉ាតេឥណ្ឌូនេស៊ី ។
វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ក្រោម ៥៥គីឡូក្រាម៖
ចំណាត់ថ្នាក់លេខ១ កីឡាករម៉ាឡេស៊ី Selvam Prem Kumar
ចំណាត់ថ្នាក់លេខ២ កីឡាករវៀតណាម Tran Van Vu
ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាករកម្ពុជា Tep Styves Yuthana និងកីឡាករឥណ្ឌូនេស៊ី Ari Saputra ។

វិញ្ញាសាប្រយុទ្ធនារីទម្ងន់ក្រោម ៥០គីឡូក្រាម៖
ចំណាត់ថ្នាក់លេខ១ កីឡាករការិនីម៉ាឡេស៊ី Chandran Shahmalarani
ចំណាត់ថ្នាក់លេខ២ កីឡាការិនីវៀតណាម Dinh Thi Huong
ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាការិនីថៃ Chippensuk Chanyanut និងកីឡាការិនីឥណ្ឌូនេស៊ី Ririhena Sharon Verlina ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The 9th South East Asian Karate Championship 2022 ដែលជាការប្រកួតលើកដំបូងនៅកម្ពុជា នឹងដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយមានប្រតិភូ និងអត្តពលិកជាង ២០០នាក់មកពី ៩ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រ៊ុយណេ ៕


ប្រភព ៖ camsoc

You might also like