Frank Lampard និយាយថា Everton ត្រូវតែពង្រឹងបន្ថែមដើម្បីបន្តនៅ Premier League

Detail Top Banner

គ្រូបង្វឹកក្រុម Everton លោក Frank Lampard មានទំនុកចិត្តថាពួកគេអាចបន្តលេង នៅ Premier League ដោយជំរុញអោយក្រុមត្រូវតែបង្ហាញ “គុណ ភាពបន្ថែមទៀត” ដើម្បីជៀសវាងការកាត់ចេញ ។

Soccer Football – Premier League – West Ham United v Everton – London Stadium, London, Britain – April 3, 2022 Everton manager Frank Lampard before the match REUTERS/Tony Obrien

ក្រុម Toffees ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី១៧ ក្រោយចាញ់ ២-១ នៅលើទឹកដីក្រុម West Ham ហើយមានត្រឹមតែ ៣ ពិន្ទុពីលើតំបន់ដែលត្រូវកាត់ចោល មុនពេលប្រឈមមុខនឹងក្រុមលេខ ១៩ Burnley នៅថ្ងៃពុធខាងមុខនេះ ។

Lampard បាននិយាយថា “យើងស្ថិតនៅក្នុងទីតាំងនេះ ហើយដឹងពីការពិត ប៉ុន្តែយើងមានការប្រកួត ចំនួន ១០ និងពិន្ទុជាច្រើន ដើម្បីប្រយុទ្ធ” ។ “ប្រសិនបើយើងបន្តដើរ លើផ្លូវដែលយើងបានបង្ហាញថាខ្ញុំ មានជំនឿយ៉ាងខ្លាំងនោះ យើងនឹងមិនអីទេ” ៕
ប្រភព ៖ BBC Sport

You might also like