ប្រសិនការពិភាក្សាជោគជ័យ Lukaku ទំនងជានឹងចាកចេញពី Chelsea នៅរដូវក្តៅខាងមុខនេះ

Detail Top Banner

បាល់ទាត់ ៖ បើយោងតាមការចុះផ្សាយរបស់ The Sun នៅថ្ងៃទី១៨ ខែមេសានេះបានអោយដឹងថាក្លឹប PARIS SAINT-GERMAIN កំពុងស្ថិតក្នុងការពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Romelu Lukaku ។ កីឡាករ​វ័យ 28 ឆ្នាំ​រូប​នេះបាន​ផ្ទេរ​ទៅ​ក្លឹប​តោ​ខៀវ​ក្នុង​តម្លៃ 98 លាន​ផោន​កាល​ពី​រដូវ​ក្ដៅ​មុន ។

ម្ចាស់ជើងឯកបារាំង អាចត្រូវការខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅ ចំពេលមានការរំពឹងទុកថា Kylian Mbappe អាចចាកចេញ។ កិច្ចសន្យារបស់ Mbappe នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Real Madrid ។

គួរអោយដឹងថា Lukaku រកបានត្រឹមតែ 5 គ្រាប់ក្នុងលីកសម្រាប់រដូវកាលនេះ ប៉ុន្តែ PSG បានកំណត់​អត្ត​សញ្ញាណកីឡាករបែលហ្ស៊ិកជាអ្នកជំនួស Mbappe ៕

ប្រភព ៖ The Sun

You might also like