Harry Maguire ទទួលបានសារគម្រាមកំហែងថាមានបង្កប់គ្រាប់បែកក្នុងផ្ទះ

Detail Top Banner

បាល់ទាត់ ៖ ប្រធានក្រុមបិសាចក្រហម Manchester United កីឡាករអង់គ្លេស Harry Maguire បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលបានការគំរាមកំហែងគ្រាប់បែក។

ប៉ូលីស Cheshire ជាមួយសត្វឆ្កែ sniffer ត្រូវបានបញ្ជូនទៅផ្ទះដែល Maguire រស់នៅជាមួយគូដណ្តឹង Fern Hawkins និងកូនស្រីពីរនាក់របស់ពួកគេ។ការ​ព្រមានបាន​កើត​ឡើង​តាម​រយៈ​អ៊ីមែល​ថា គ្រាប់​បែក​មួយ​នឹង​ត្រូវ​បាន​គេ​ដាក់​នៅ​ផ្ទះ​របស់​ប្រធាន​ក្រុម United។

អ្នកនាំពាក្យរបស់ Maguire បាននិយាយថា “ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ Harry បានទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ​”គាត់បានរាយការណ៍រឿងនេះទៅប៉ូលីសដែលឥឡូវនេះកំពុងពិនិត្យមើលរឿងនេះ។ “គាត់នឹងបន្តរៀបចំសម្រាប់ការប្រកួតចុងសប្តាហ៍នេះជាធម្មតា ហើយយើងនឹងមិនធ្វើអត្ថាធិប្បាយលម្អិតបន្ថែមទៀតទេនៅពេលនេះ”។

ក្រុមយក្សរបស់ Manchester កំពុងតែទទួលរងនូវទម្រង់លេងដ៏អាក្រក់ ហើយបានចាញ់ក្រុមគូប្រជែង Liverpool 4-0 កាលពីថ្ងៃអង្គារ។ ថ្ងៃនេះក្លឹបបានតែងតាំង Erik ten Hag ជាអ្នកចាត់ការអចិន្ត្រៃយ៍ថ្មី ដែលនឹងចូលកាន់តំណែងនៅរដូវក្តៅ។

Maguire និងកូនក្រុមផ្សេងក្នុងក្រុម United តែងតែទទួលការគម្រាមកំហែងស្លាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ដោយសារតែគាត់ជាប្រធានក្រុម និងបានរងនូវទម្រង់លេងមិនសូវល្អ Maguire បានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ៕

ប្រភព ៖ The Sun

You might also like