Mohamed Salah បានជាប់ជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់សមាគមអ្នកនិពន្ធបាល់ទាត់សម្រាប់ឆ្នាំ ២០២១/២២

Detail Top Banner

បាល់ទាត់ ៖ ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah បានជាប់ជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់សមាគមអ្នកនិពន្ធបាល់ទាត់សម្រាប់ឆ្នាំ ២០២១/២២ ។

Salah វ័យ 29 ឆ្នាំបានរួមបង្ហាញទម្រង់ប្រយុទ្ធដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការទាត់បញ្ចូលទី ២២ គ្រាប់និង ១៣ Assists ត្រឹមតែ ៣១ ប្រកួតនៅ Premier League ដើម្បីជួយក្រុមរបស់លោក Jurgen Klopp ឱ្យឈរនៅលេខ 2 ក្នុងតារាង ពោលគឺតាមពីក្រោយក្រុមជើងឯក Man City ត្រឹម១ពិន្ទុប៉ុណ្ណោះនៅរដូវកាលនេះ។

ហើយសរុបមក កីឡាករជម្រើសជាតិអេហ្ស៊ីបរកបាន ៣០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ១៤លើក ក្នុងការបង្ហាញខ្លួនតែ ៤៤ ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំងអស់ ដែលជាទម្រង់លេងជួយ Liverpool ឈ្នះពាន League Cup ក៏ដូចជាឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup និង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Champions League ៕

ប្រភព : Sky Sport

You might also like