សង្គ្រាមពាក្យសម្តីរវាងក្របខណ្ឌ Ligue 1 និង LaLiga បានកើតឡើងបន្ទាប់ពី Kylian Mbappe ចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ PSG

Detail Top Banner

បាល់ទាត់ ៖ ជម្លោះរវាងប្រធានបាល់ទាត់អេស្ប៉ាញ និងបារាំងជុំវិញការសម្រេចចិត្តរបស់ Kylian Mbappe ក្នុងការបដិសេធក្លឹប Real Madrid និងបន្តនៅ Paris Saint-Germain បានកើនឡើង។

លោក Javier Tebas ប្រធាន LaLiga របស់អេស្ប៉ាញបាននិយាយថា កិច្ចសន្យាថ្មីរបស់ខ្សែប្រយុទ្ធរូបនេះ ជាការប្រមាថដល់កីឡាបាល់ទាត់ នឹងបានគំរាមដាក់ពាក្យបណ្តឹងប្រឆាំងនឹង PSG ទៅ UEFA អាជ្ញាធរហិរញ្ញវត្ថុបារាំង និងសហភាពអឺរ៉ុប។


កិច្ចសន្យាថ្មីរយៈពេល 3 ឆ្នាំរបស់ Mbappe ដែលនឹងធ្វើឱ្យកីឡាករវ័យ 23 ឆ្នាំរកបាន 650,000 ផោនក្នុងមួយសប្តាហ៍ និងទទួលបានប្រាក់បន្ថែមចំនួន 126 លានផោន ‘វាយប្រហារស្ថិរភាពសេដ្ឋកិច្ចនៃបាល់ទាត់អឺរ៉ុប’ ។
លោក Vincent Labrune ប្រធានលីកបារាំងបានវាយបកវិញជាមួយនឹងសេចក្តីថ្លែងការណ៍ស្តីបន្ទោស ដោយរំឭកដល់លីគអេស្ប៉ាញថា Real Madrid និង Barcelona ចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើថ្លៃផ្ទេរ និងទទួលបានអត្ថប្រយោជន៍ពីជំនួយរដ្ឋខុសច្បាប់៕


ប្រភព ៖ Daily Mail

You might also like