Dani Carvajal បោះពាក្យបែបនេះ បន្ទាប់ពី Salah ចង់ជំរះបញ្ជីចាស់ ជាមួយ Real មុនប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ Champions League
បាល់ទាត់ ៖ ខ្សែការពារ Dani Carvajal បានចេញការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅកាន់ Mohamed Salah ទាក់ទងនឹងការលើកឡើង ពីបំណងចង់”សងសឹក” នៅវគ្គផ្ដាច់ព្រ័ត្រ Champions League។តារាហង្សក្រហម Liverpool រូបនេះបានរងរបួសក្នុងការប្រកួតឆ្នាំ 2018 ទល់នឹង Real ដែលក្រុមអេស្ប៉ាញបានឈ្នះ 3-1 បន្ទាប់ពីការប៉ះគ្នាជាមួយ Sergio Ramos ។
កាលពីពេលថ្មីៗនេះ Salah បាននិយាយដោយបើកចំហអំពីបំណងប្រាថ្នាក្នុងការ ជួបគ្នាម្តងទៀតនៅថ្ងៃសៅរ៍រវាងហង្សក្រហម និងក្រុមស្តេចសរ ។
Carvajal បានប្រាប់ ABC ថាគាត់សង្ឃឹមថាហង្សក្រហមចាញ់វគ្គផ្តាច់ព្រ័ត្រម្តងទៀតទល់នឹង Real នឹងមិនមែនជា “បន្ទុក” ច្រើនពេកសម្រាប់ Salah ទេ។គាត់បាននិយាយថា៖ ‘ខ្ញុំមិនដឹងថា Salah ឬ Liverpool ស្ថិតក្នុងអារម្មណ៍ចង់សងសឹកនោះទេ។ វាជាការពិត នៅពេលដែលអ្នកចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League អ្នកតែងតែចង់មានឱកាសលើកទីពីរជាមួយនឹងក្រុមដូចគ្នានោះដើម្បីផ្តួលពួកគេ។”សូមសង្ឃឹមថា វាមិនមែនជាបន្ទុកសំខាន់សម្រាប់ Salah ក្នុងការចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទីពីរជាមួយនឹងក្រុម Real Madrid”៕
ប្រភព ៖ Daily Mail