De Bruyne ទទួលបានផ្លាកសញ្ញាគ្រូបង្វឹក បន្ទាប់ពីជួយក្រុមឈ្នះពាន Premier League
បាល់ទាត់ ៖ តារាឆ្នើម Kevin de Bruyne របស់ក្លឹប Manchester City ទទួលបានអាជ្ញាប័ណ្ណគ្រូបង្វឹក UEFA A បន្ទាប់ពីឈ្នះជើងឯក Premier League ត្រឹមតែមួយសប្តាហ៍ ។ កីឡាករវ័យ ៣០ ឆ្នាំដែលទើបឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA សម្រាប់រដូវកាលទី៣ជាប់ៗគ្នា គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបែលហ្ស៊ិក ១៨នាក់ផ្សេងទៀត ។
សូមរំលឹកថា កាលពីពេលកន្លងទៅ De Bruyne ធ្លាប់បានចូលរួមវគ្គគ្រូបង្វឹកជាមួយ Man City ។បទពិសោធន៍នេះបានជួយគេក្នុងវគ្គបណ្តុះបណ្តាល Uefa ដែលចំណាយពេលពីរឆ្នាំ ដែលអាចអោយគេគ្រប់គ្រងក្រុមយុវជន ឬជាជំនួយការគ្រូបង្វឹកនៃក្រុមដំបូងនៅអឺរ៉ុប។
De Bruyne បានប្រាប់ The Mirror ថា “សម្រាប់ជាប្រយោជន៍ដល់បាល់ទាត់នៅក្នុងប្រទេសបែលហ្ស៊ិកដែលជាស្រុកកំណើតរបស់ខ្ញុំ វាជាការល្អក្នុងការបញ្ជូនចំណេះដឹងទាំងអស់នោះ។ ខ្ញុំបានចាប់ផ្តើមវគ្គបណ្តុះបណ្តាល ហើយខ្ញុំរៀបចំមេរៀនទាំងអស់ ។ “ក្នុងពេលជាមួយគ្នានេះ ខ្ញុំត្រូវតែទទួលស្គាល់ថា មានរឿងមួយចំនួនដែលខ្ញុំចូលចិត្តនៅឆ្ងាយពីបាល់ទាត់ផងដែរ។
សូមបញ្ជាក់ថា De Bruyne មិនមែនជាកីឡាករតែម្នាក់នោះទេដែលត្រូវបានគ្រូបង្វឹកជម្រើសជាតិលោក Roberto Martinez ណែនាំឱ្យទទួលបានផ្លាកសញ្ញាគ្រូបង្វឹក ៕
ប្រភព ៖ The Sun