ក្រុមជម្រើសជាតិ Wales ឈានដល់ការប្រកួត World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៥៨
បាល់ទាត់ ៖ កីឡាករ Gareth Bale បានអបអរ “លទ្ធផលដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ បន្ទាប់ពីក្រុម Wales បានបញ្ចប់ការរង់ចាំរយៈពេល ៦៤ ឆ្នាំ ដើម្បីមានសិទ្ធិសម្រាប់ការប្រកួត World Cup ដោយបានយកឈ្នះអ៊ុយក្រែន ១-០ ក្នុងទីក្រុង Cardiff ។
ថ្វីត្បិតតែមានទម្រង់លេងមិនសូវល្អសម្រាប់ការប្រកួតវគ្គ Play-off ភាគច្រើនក៏ដោយ ក៏វេលស៍បានឆ្លងផុតទៅចូលរួមជាមួយក្រុមអង់គ្លេសក្នុងពូល B ក្នុងប្រទេសកាតា នៅពេលដែលកីឡាករ Andriy Yarmolenko របស់ West Ham បានស៊ុតបាល់ពិន័យ Free-kick របស់ Bale ចូលទីខ្លួនឯងក្នុងតង់ទីមួយ ។
ក្រោយទទួលបានជ័យជំនះ Bale បាននិយាយថា “វាជាលទ្ធផលដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់វេលស៍។ យើងទាំងអស់គ្នាពិតជារំភើបណាស់ ហើយយើងនឹងទៅ World Cup ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិ Wales ឈានដល់ការប្រកួត World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៥៨ បន្ទាប់ពីការរង់ចាំរយៈពេល ៦៤ ឆ្នាំ ៕
ប្រភព ៖ Daily Mail