អាមេរិកចង់រឹបអូសយន្តហោះឯកជនតម្លៃ ៣២០ លានផោនរបស់អតីតម្ចាស់ Chelsea

Detail Top Banner

កីឡា ៖ ROMAN Abramovich ប្រឈមមុខនឹងការរឹបអូសយកយន្តហោះ ឯកជនរបស់គាត់ដោយសហរដ្ឋ អាមេរិកបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទបំពាន ទណ្ឌកម្ម ។ តុលាការនៅទីក្រុងញូវយ៉ក បានចេញ ដីកាសម្រាប់ការរឹបអូសយន្តហោះ Boeing ៧៨៧-៨ Dreamliner និង Gulfstream G650ER ដែលមានតម្លៃសរុប 320 លានផោន ដែលជាកម្មសិទ្ធិរបស់អតីតម្ចាស់ក្លឹប Chelsea ។


ថ្មីៗនេះបុរសវ័យ ៥៥ ឆ្នាំរូបនេះបានបញ្ចប់ការលក់ក្លឹប បន្ទាប់ពីត្រូវបានចោទប្រកាន់ថាមាន “ទំនាក់ទំនងច្បាស់លាស់” ជាមួយរបបរបស់លោក Vladimir Putin ។ អតីតម្ចាស់ក្លឹប Chelsea ត្រូវរងទណ្ឌកម្មរបស់ចក្រភពអង់គ្លេសភ្លាមៗ បន្ទាប់ពីផ្ទុះសង្រ្គាមនៅអ៊ុយក្រែន ។
ចៅក្រមសហព័ន្ធនៅទីក្រុង Manhattan បានចេញដីកាដោយហេតុផលថា ជើងហោះហើរថ្មីៗបានរំលោភលើការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ដែលបានដាក់បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ។


Abramovich ត្រូវបានគេថតនៅអាកាសយានដ្ឋាន Ben Gurion នៃទីក្រុង Tel Aviv ដើម្បីរង់ចាំឡើងយន្តហោះ។ ដោយសារតែយន្តហោះទាំងនោះផលិតដោយសហរដ្ឋអាមេរិក ហើយការហោះហើរបានកើតឡើងបន្ទាប់ពីការរឹតបន្តឹងការនាំចេញចូលជាធរមាន លោក Abramovich នឹងត្រូវការអាជ្ញាប័ណ្ណពីសហរដ្ឋអាមេរិកដើម្បីហោះហើរទៅកាន់ប្រទេសរុស្ស៊ី ។ នាយកដ្ឋានពាណិជ្ជកម្មអាចស្វែងរកការផាកពិន័យលោក Abramovich រហូតដល់ £២៦២,០០០ ក្នុងមួយជើងហោះហើរដែលគ្មានអាជ្ញាប័ណ្ណ ឬជិត £៨០០,០០០ សម្រាប់ជើងហោះហើរទាំងបី ក្នុងចំណោមការពិន័យផ្សេងទៀត៕


ប្រភព ៖ The Sun

You might also like