Bayern Munich រៀបចំសំណើដេញថ្លៃទីពីរ Sadio Mane ៣០លានផោន បន្ទាប់ពី Liverpool បដិសេធសំណើរដំបូង
បាល់ទាត់ ៖ ក្លឹបអាល្លឺម៉ង់ Bayern Munich កំពុងរៀបចំការដេញថ្លៃថ្មីប្រហែល ៣០ លានផោនសម្រាប់ខ្សែប្រយុទ្ធ Sadio Mane របស់ Liverpool បន្ទាប់ពីសំណើដំបូងរបស់ពួកគេត្រូវបានច្រានចោល។
Sportsmail បានរាយការណ៍ថា Liverpool បានច្រានចោលការដេញថ្លៃរបស់ Bayern ក្នុងតម្លៃ ២១ លានផោន បូកបន្ថែម ៤.៦ លានផោនបន្ថែមទៀត ដែលរួមបញ្ចូលប្រសិនបើក្រុមអាល្លឺម៉ង់ឈ្នះពានរង្វាន់ Champions League ។ Liverpool ចង់បានតម្លៃជិត ៤២.៥ លានផោនសម្រាប់ Mane ដែលមានវ័យ ៣០ ឆ្នាំ ។
Mane នៅសល់ពេល ១២ ខែទៀតដើម្បីដំណើរការលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ ហើយបានបង្ហើបថាអនាគតរបស់គាត់អាចនឹងស្ថិតនៅកន្លែងផ្សេង។ ខណៈកាលពីពេលថ្មីៗនេះ Mane បាននិយាយថា”ខ្ញុំគោរពអ្នកគាំទ្រ និងក្រុម ប៉ុន្តែ ៦០ ទៅ ៧០ ភាគរយនៃជនជាតិសេណេហ្គាល់ចង់ឱ្យខ្ញុំចាកចេញពី Liverpool។ ខ្ញុំនឹងធ្វើអ្វីដែលពួកគេចង់បាន” ៕
ប្រភព ៖ Daily Mail