Kylian Mbappe បានណាត់ជួបជាមួយតារាម៉ូដែលកែភេទដ៏ល្បីល្បាញ Ines Rau

Detail Top Banner

បាល់ទាត់ ៖ សារព័ត៌មានអ៊ីតាលី Corriere dello Sports រាយការណ៍ថា ពេលនេះ Kylian Mbappe បានមានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែលដ៏ល្បី Ines Rau អស់រយៈពេលជាច្រើនខែ បន្ទាប់ពីបែកគ្នាជាមួយតារាស្រី Emma Smet ។


យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Mbappe និង Rau មានទំនាក់ទំនងស្នេហាអស់រយៈពេលជាច្រើនខែមកហើយ ដែលឃើញជាលើកដំបូងជាមួយគ្នាក្នុងពិធីបុណ្យភាពយន្ត Cannes កាលពីខែឧសភាដើមឆ្នាំនេះ។ក្រោយមក គេឃើញអ្នកទាំងពីរជិះទូកកម្សាន្ត បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត ខណៈដែលពួកគេចែករំលែកពេលវេលាដ៏រ៉ូមែនទិកជាមួយគ្នា។
ទាក់ទងរឿងរ៉ាវស្នេហារវាងតារាបាល់ទាត់ PSG និងតារាម៉ូដែលកែភេទដ៏ល្បីល្បាញ Ines Rau យ៉ាងណានោះមិនទាន់មានការចេញមុខបកស្រាយពីសមីខ្លួននៅឡើងទេ ៕


សម្រួលអត្ថបទដោយ ៖ គោព្រៃ

You might also like