Jadon Sancho ជឿជាក់ថាខ្លួននៅតែអាចឈ្នះកៅអីក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួត World Cup
បាល់ទាត់ ៖ បន្ទាប់ពីបានជួយក្រុម Manchester United យកឈ្នះលើ Sheriff Tiraspo នៅ Europa League កាលពីយប់ថ្ងៃព្រហស្បតិ៍ ខ្សែបម្រើស្លាប Jadon Sancho បានបង្ហាញជំនឿចិត្តថា ខ្លួននៅតែអាចឈ្នះកៅអីក្នុងក្រុមជម្រើសជាតិក្រោមការដឹកនាំរបស់លោក Gareth Southgate ដើម្បីមានឱកាសជួយអង់គ្លេស សម្រាប់ការប្រកួត បាល់ទាត់ពិភពលោក World Cup នៅប្រទេសកាតា ។
Sancho បានស៊ុតបញ្ចូលទីគ្រាប់ទី៣ ក្នុងរដូវកាលនេះ នឹងរកបាន១គ្រាប់សម្រាប់ជ័យជម្នះ ២-០ របស់ Man Utd លើក្រុម FC Sheriff នៅទីក្រុង Chisinau ។ ខណៈក្រុមរបស់ Gareth Southgate នឹងត្រូវប្រកួតជាមួយអាល្លឺម៉ង់ និងអ៊ីតាលី ដែលជាការប្រកួតចុងក្រោយរបស់អង់គ្លេស មុនពេលចាកចេញទៅកាន់ប្រទេសកាតា ប៉ុន្តែ Sancho នៅតែជឿជាក់ថាខ្លួនអាចដណ្តើមបានកន្លែងមួយ។
Sancho បាននិយាយថា៖ «បាទ ១០០ ភាគរយនោះគឺជាគោលដៅមួយ»។ ‘វាជារឿងអកុសលដែលខ្ញុំមិនបានទទួលការហៅទូរស័ព្ទ ប៉ុន្តែខ្ញុំគ្រាន់តែត្រូវបន្តផ្តោតលើខ្លួនឯង ហើយបន្តការប្រឹងប្រែង នោះហើយជាអ្វីដែលខ្ញុំនឹងធ្វើ។
លោក Erik ten Hag គ្រូបង្វឹករបស់ United ក៏បានគាំទ្រ Sancho និង Marcus Rashford ឱ្យបន្តការកែលម្អ និងធ្វើឱ្យ Southgate ចាប់អារម្មណ៍ និងបញ្ចូលឈ្មោះក្រុមចុងក្រោយរបស់គាត់។ Ten Hag បាននិយាយថា “វាមិនអាស្រ័យលើខ្ញុំទេ វាជាការសម្រេចចិត្តរបស់គ្រូ អង់គ្លេស”។ ពួកគេកំពុងរីកចម្រើន ពួកគេបានចាប់ផ្តើមរដូវកាលបានយ៉ាងល្អ ហើយពួកគេនឹងរីកចម្រើនបន្ថែមទៀត ខ្ញុំជឿជាក់ ។ Jadon មានសក្ដានុពលច្រើន។ គាត់មានទម្រង់លេងល្អមុនបើករដូវកាល ហើយគាត់កំពុងព្យាយាមធ្វើឱ្យបានសមខ្លាំងណាស់។ គាត់ត្រូវតែបន្តដំណើរការនេះ។’
ប្រភព ៖ Daily Mail
ដោយ ៖ គោព្រៃ