Dani Alves ចាត់ទុក Ronaldo ជាខ្សែប្រយុទ្ធពិបាកបិទបំផុតដែលខ្លួនមិនធ្លាប់ជួបប្រទះ
បាល់ទាត់ ៖ Dani Alves បានចាត់ទុកថា Cristiano Ronaldo គឺជាខ្សែប្រយុទ្ធពិបាកបិទបំផុត ក្នុងចំណោមខ្សែប្រយុទ្ធកំពូលៗក្នុងពិភពបាល់ទាត់ដែលខ្លួនធ្លាប់ប៉ះ ហើយបានហៅ Ronaldo ថាជា “តារាឆ្នើម” ដែលមិនអនុញ្ញាតឱ្យខ្លួន “ដកដង្ហើមមួយវិនាទី” ។
ការប៉ះគ្នានៅលើកទីលានរវាង Alves ជាមួយ Ronaldo ក្នុងអាជីពបាល់ទាត់ ជាពិសេសក្នុងអំឡុងពេលដែលគូប្រជែងរូបនេះនៅ La Liga ហើយខ្សែការពាររូបនេះបានសារភាពថាខ្សែប្រយុទ្ធព័រទុយហ្គាល់គឺជាអ្នកដ៏លំបាកបំផុតដែលខ្លួនមិនធ្លាប់ជួបប្រទះ។កីឡាករប្រេស៊ីលរូបនេះ និយាយថា៖ “Cristiano Ronaldo។ តារាឆ្នើមរូបនេះ មិនឱ្យអ្នកដកដង្ហើមមួយវិនាទីទេ។ គាត់ជាម៉ាស៊ីនស៊ុតបាល់បញ្ចូលទី” ហើយកីឡាករវ័យ ៣៧ ឆ្នាំក៏ជាកីឡាករដែលបង្កបញ្ហាច្រើនជាងគេ។
គួរអោយដឹងផងដែលថា Dani Alves បានឈ្នះពានរង្វាន់ La Liga ចំនួន៦ក្នុងអំឡុងពេល នៅ Barca ខណៈដែល Ronaldo បានឈ្នះតែ២ដងនៅ Real Madrid ។ សរុបមក រួមទាំងពេលវេលាជាមួយ Sevilla កីឡាករប្រេស៊ីលបានឈ្នះពានរង្វាន់ចំនួន ២៨នៅក្នុងប្រទេសអេស្ប៉ាញ (មិនរាប់បញ្ចូលពានរង្វាន់ Catalunya ចំនួន៣)។ ទន្ទឹមនឹងនេះ Ronaldo បានបន្ថែមពាន ១៥ ហើយបានក្លាយជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់ Madrid នៅអំឡុងពេលនោះផងដែរ៕
ប្រភព ៖ Goal
ដោយ ៖ គោព្រៃ