កីឡាការិនី Ana Maria Markovic បញ្ចេញឈុតប៊ីគីនី ក្នុងថ្ងៃសម្រាក ធ្វើអោយអ្នកគាំទ្រ……………..
កីឡាការិនីបាល់ទាត់ដ៏ស្រស់ស្អាតបំផុតរបស់ពិភពលោក Ana Maria Markovic បានធ្វើឱ្យអ្នកគាំទ្របង្ហាញការភ្ញាកផ្អើលយ៉ាងខ្លាំងនៅពេលដែលនាងស្លៀកឈុតប៊ីគីនី។
រូបភាពដ៏ស្រស់ស្អាត់របស់កីឡាការិនីបាល់ទាត់ Markovic វ័យ 23ឆ្នាំ ដែលសម្រាក់លំហែលកាយ និងកំពុងរីករាយជាមួយព្រះអាទិត្យនៅកោះ Laganini Beach Club ក្នុង Okrug Gornji ប្រទេសក្រូអាស៊ី បានបង្ហោះចែករំលែកចូល Instagram មានអ្នកតាមដាន 2.8 លាននាក់ ។
បន្ទាប់ពីបានបង្ហោះរូបភាព ស្លៀកឈុតប៊ីគីនីពណ៌ផ្កាឈូក មានលំនាំផ្កានៅលើអាវទ្រនាប់ បាននាំអោយ អ្នកគាំទ្រជាច្រើនបានសរសេរសរសើនាងថា “ល្អឥតខ្ចោះពីក្បាលដល់ចុងជើង!” និងអ្នកខ្លះទៀត បានចុចរូបបេះដូង អោយជាយ៉ាងច្រើន ថែមទៀតផង ។
ហើយថ្មីៗនេះ នាងបានចែករំលែករូបថតខ្លះៗក្នុងអាហារពេលល្ងាច ជាមួយការស្លៀករ៉ូបពណ៌ស។
គួអោយដឹងផងដែរថា Ana Maria Markovic វ័យ 23ឆ្នាំ ជាខ្សែប្រយុទ្ធ លេងឱ្យក្លឹប Grasshopper របស់ស្វីស និងជាកីឡាការិនីជម្រើសជាតិក្រូអាត៕
ប្រភព ៖ The Sun Football