Marc Guiu ក្លាយជាកីឡាករវ័យក្មេងបំផុតដែលរកគ្រាប់បាល់ឱ្យ Barcelona
កីឡាករវ័យ១៧ឆ្នាំ Marc Guiu ចំណាយពេលត្រឹមតែ ២៣ វិនាទី ប៉ុណ្ណោះដើម្បីបង្កើតប្រវត្តិ សាស្ត្រសម្រាប់ក្រុម Barcelona ដោយបានស៊ុតបញ្ចូលទីជួយក្រុមអោយទទួលជ័យជម្នះ ១-០ លើក្រុម Athletic Bilbao ។
Guiu ជាកីឡាករបម្រុងដែលបានចូលលេងក្នុងតង់ទី២ ដោយរូបគេបានបញ្ចេញ សមត្ថភាពដ៏ ភ្ញាក់ផ្អើលតាមរយៈអូសបាល់យ៉ាងលឿន ដោយការបញ្ជូនបាល់ពីជើង João Félix មុនពេលស៊ុតបញ្ចូលទីកាត់មុខ Unai Simón ។
ក្រោយបញ្ចប់ការប្រកួតGuiu និយាយថា «ខ្ញុំមិនអាចដកដង្ហើមបានទេ។ ខ្ញុំគ្រាន់តែរីករាយនឹងពេលនេះ សម្រាប់ជ័យជំនះមួយនេះ ។ “ខ្ញុំបានខិតខំប្រឹងប្រែងពេញមួយរដូវកាល ដើម្បីចាប់ យកឱកាសណាមួយ ប្រសិនបើពួកគេមក។ ពេលខ្ញុំឃើញអ្នកចាំទីចេញពីខ្សែបន្ទាត់របស់គាត់ ខ្ញុំក៏សម្រេចចិត្តទាត់»។
សម្រាប់ជ័យជំនះនេះ បានធ្វើអោយ Marc Guiu បានក្លាយជាកីឡាករដែលក្មេងជាងគេ ដែលរកគ្រាប់បាល់បានអោយក្រុម Barcelona នៅក្របខ័ណ្ឌ LaLiga រដូវកាលនេះ ៕
ប្រែសម្រួលពី ៖ CNN Football
ដោយ ៖ គោព្រៃ