រដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្លែងថា ស្រុកមានសន្តិភាព និងប្រជាពលរដ្ឋមានសុខភាពល្អ មានឱកាសច្រើនណាស់នៅក្នុងការប្រកបមុខរបរផ្សេងៗ

Detail Top Banner

ឯកឧត្តម ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេច តេជោ ហ៊ុនសែន និងជារដ្ឋលេខា​ធិការ​ក្រសួង​ព័ត៌​មាន បានថ្លែងលើកឡើងនៅក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់៧មករា តេ​ជោ​សន្តិ​ភាព រដូវកាលទី៥ ឆ្នាំ២០២១ នារសៀលថ្ងៃ ទី៧ ខែមករាថា ពាន់រង្វាន់រដូវកា​លទី៥នេះ គឺរៀប​ចំឡើង​ដើម្បីរំលឹកដឹងគុណនូបការៈថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃប្រវត្តិសាស្ត្រដែ​ល​រណៈសេសាមគ្គី​សង្គ្រោះ​ជាតិកម្ពុជា បានរំដោះប្រជាជ​នកម្ពុជារួចផុតពីទុក្ខវេទនាពីរបបបនប្រល័យពូជសាសន៍ប៉ុលពត ។

ឯកឧត្តម រដ្ឋលេខាធិការ រំលឹកថា ៧មករា ឆ្នាំ១៩៧៩ មកដល់ ថ្ងៃ៧មករា ឆ្នាំ២០២១នេះ គឺ​មាន​អាយុកាល៤២ឆ្នាំហើយ ដែលរណៈសេសាមគ្គីសង្គ្រោះជាតិកម្ពុជា បានផ្តួលរំលំរបបដ៍​សាហា​វ​ព្រៃ​​ផ្សៃ​យោងខ្នងដែលកាន់អំដោយប៉ុលពត។ ឯកឧត្តម គូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ប្រ​​​ទេសកម្ពុជា​យើង​ទទួលបានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមិនមែនតែសុខសន្តិភាពតែមួយមុខនោះទេ ពោលថែមទាំងធ្វើ​ប្រទេស​បោះជំហានអភិវឌ្ឍយ៉ាងខ្លាំងផងដែរ។

ឯកឧត្តម លើកឡើងទៀតថា នៅពេលដែលប្រទេសជាតិយើង​ទទួលបាននូវសុខសន្តិភាព​បែប​នេះ ប្រជាពលរដ្ឋយើងមានឱកាសច្រើនណាស់ក្នុងការប្រកដមុខរបរផ្សេងៗ។ ទន្ទឹម និងស្រុក​ទេសយើងទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយល្អយើងទាំងអស់គ្នា ​ត្រូវចូលរួមលើក​ស្ទួយ​វិស័យ​​កីឡា ដើម្បីជាការផុសចលនាកីឡាឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់៧មករា តេ​ជោសន្តិភាព រដូវកាលទី៥ ឆ្នាំ ២០២១ រៀបចំដោយ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ដំណើរការប្រកួតចាប់ពីថ្ងៃ ទី៧ មករា ដល់ថ្ងៃ ទី២០មករា ឆ្នាំ ២០២១ មានក្រុមជាតិនិងអន្តរជាតិចូលរួមចំនួន៩ក្រុម ចែកចេញ​ជា២​ពាន​រង្វាន់ ក្នុងនោះពានរង្វាន់ក្របខណ្ឌកីឡាករ១១នាក់ និងពានរង្វាន់ទាត់ប៉េណាល់ទី៕

You might also like