អ្នករៀបចំការប្រកួត Australian Open ជឿថា Novak Djokovic ‘នឹងមិនចង់ខកខាន’ ក្នុងការឈ្នះពាន Grand Slam ជាលើកទី ២១នោះទេ
អ្នកវាយកូនបាល់ Novak Djokovic នឹងមិនចង់បាត់បង់ឱកាសក្នុងការឈ្នះជើងឯក Grand Slam លើកទី២១ នៅឯព្រឹត្តិការណ៍ Australian Open នោះទេ នេះបើតាមលោក Craig Tiley អ្នករៀបចំការប្រកួត។
កីឡាករដែលមិនបានចាក់វ៉ាក់សាំងនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ឆ្នាំ 2022 ខណៈអ្នកការពារជើងឯក Djokovic វ័យ ៣៤ ឆ្នាំបានបដិសេធមិនប្រាប់ពីស្ថានភាពរបស់គេនោះទេ។
កីឡាសញ្ជាតិស៊ែប៊ី ស្ថិតក្នុងកម្រិតនៃការឈ្នះ Grand Slam ចំនួន 20 លើកជាមួយ Roger Federer និង Rafael Nadal ។
Tiley បាននិយាយថា “មួយក្នុងចំណោមពួកគេនឹងលើសអ្នកផ្សេងទៀត។ ខ្ញុំមិនគិតថា Novak នឹងចង់ទុកវាឱ្យអ្នកផ្សេងនោះទេ។ “Novak បានឈ្នះ Australian Opens ចំនួនប្រាំបួន ខ្ញុំប្រាកដថាគាត់ចង់ឈ្នះជាលើកទី ១០” ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Australian Open នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី ១៧-៣០ ខែមករា ឆ្នាំ២០២២ ក្នុងទីក្រុង Melbourne ហើយកាលពីខែមុន Djokovic បាននិយាយថាគាត់មិនច្បាស់ថាតើរូបគេនឹងអាចចូលលេងបានឬអត់នោះទេ៕
ប្រភព ៖ BBC Sport