មានសន្តិភាពទើបផ្តល់ឱកាសឲ្យមហាគ្រួសាររថយន្តOFF ROADកម្ពុជាបានចូលក្នុងសកម្មភាពមនុស្សដឹកវ៉ាក់សាំងចាក់ជូនពលរដ្ឋខេត្តកោះកុង

Detail Top Banner

បេសកម្មដឹកវ៉ាក់សាំងដូសទី៣ចាក់ជូនប្រជាពលរដ្ឋ៥ស្រុក ក្នុងខេត្ត កោះកុងដែលចំណាយអស់ពេល១០ថ្ងៃរបស់ក្រុមមហាគ្រួសារថយន្តOFF ROADកម្ពុជា សហការជាមួយក្រសួងការពារជាតិបានបញ្ចប់ហើយ ប្រកបដោយភាពជោគជ័យនិងរលូន។
នេះបើយោងតាមការបញ្ជាក់ ពី លោក ញឹម សុវណ្ណារ៉ូ និង ឈិន សីហា សមាជិកក្រុមមហាគ្រួសាររថយន្ត Off Road កម្ពុជាថ្លែងក្នុងបទសម្ភាសន៍ បន្ទាប់ពីបញ្ចប់បេសកម្មមនុស្សធម៌ដាក់វ៉ាក់សាំងចាក់ជូនពលរដ្ឋខេត្ត កោះកុងសម្រាប់ដូសទី៣។


លោក ញឹម សុវណ្ណារ៉ូ បានបញ្ជាក់ថា ការដែលក្រុមហាគ្រួសាររថយន្ត Off Road កម្ពុជា មានឱកាសបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយជាការចែករំលែកជួយដល់សង្គម ជាក់ស្តែងដូចជាសកម្មភាពសហការជាមួយក្រសួងការពារជាតិដឹកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅខេត្ត កោះកុងនេះជាដើម ក៏ដោយសារតែសុខសន្តិភាព ទើបធ្វើឲ្យស្រុកទេសមានស្ថេរភាពបង្កលក្ខណៈឲ្យក្រុមមហាគ្រួសាររថយន្តOff Roadកម្ពុជា បានគៀងគរគ្នាប្រមូលផ្តុំចូលរួមក្នុងសកម្មភាពមនុស្សធម៌ក្នុងនាមជាមហាគ្រួសារខ្មែរ។
លោក ក្រុមហាគ្រួសាររថយន្ត Off Road កម្ពុជា បានឲ្យដឹងទៀតថា បេសកម្មដឹកវ៉ាក់សាំងដូសទី៣ចាក់ជូនប្រជាពលរដ្ឋខេត្ត កោះកុង បានចាប់ផ្តើមពីថ្ងៃទី២ដល់ថ្ងៃទី១២ ខែ មករា ឆ្នាំ២០២២ ដឹកទៅកាន់៥ស្រុកស្មើនិង១០គោលដៅក្នុងខេត្ត កោះកុង។
លោក អះអាងថា សកម្មភាពមនុស្សធម៌សហការជាមួយក្រសួងការពារជាតិនេះ គឺក្រុមហាគ្រួសាររថយន្ត Off Road កម្ពុជា បានស្ម័គ្រចូលខ្លួនមកដឹក៣លើកហើយ ដើម្បីចូលរួមការពារជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីជំងឺកូវីត១៩ ដែលជាជំងឺកាចសហាវ។

ឈិន សីហា សមាជិកនិងអ្នកសកម្មមួយរូបក្នុងបេសកម្មនេះ បានបញ្ជាក់ដែរថា មូលហេតុដែលក្រុមរថយន្តមហាគ្រួសារ Off Road កម្ពុជាមកជួយដឹកវ៉ាក់សាំងតែខេត្ត កោះកុង ដោយសារតែខេត្តមួយនេះ គឺជាខេត្តមួយដែលមានផ្លូវលំបាកច្រើនពោលសប្បូផ្លូវភ្នំ ។ដូច្នោះហើយទើបក្រុមហាគ្រួសាររថយន្ត Off Road កម្ពុជានៅតែបន្តជួយ ហើយប្រសិនបើមានខេត្តផ្សេងធ្វើការស្នើរសុំនោះក្រុមយើងពេញចិត្តទៅជួយ ដើម្បីការងារមនុស្សជួយសង្គម។

សូមបញ្ជាក់ថា បេសកម្មដឹកវ៉ាក់សាំងដូសទី៣ចាក់ជូនប្រជាពលរដ្ឋនៅខេត្ត កោះកុងចំណាយរយៈពេល១០ថ្ងៃមានរថយន្តប្រមាណជាជាង១០គ្រឿង ដឹកទៅកាន់៥ស្រុកលើ១០គោលដៅសុទ្ធសឹងតែផ្លូវលំបាកដែលរថយន្តធម្មតាមិនអាចធ្វើដំណើរទៅបាន៕

You might also like