LIONEL MESSI បានបង្ហោះរូបជុំ គ្រួសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈដែលកំពុងព្យាបាលជំងឺឆ្លងកូវីដ ១៩

Detail Top Banner

ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain បានខកខានការប្រកួតលីកចំនួនពីរលើកចុងក្រោយរបស់ក្លឹប បន្ទាប់ពីបានឆ្លងមេរោគ Covid អំឡុងពេលពិធីបុណ្យអ៊ែល។


Messi អាយុ 36 ឆ្នាំបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីគាត់បានធ្វើដំណើរទៅផ្ទះនៅប្រទេសអាហ្សង់ទីនដើម្បីអបអរសាទរបុណ្យណូអែលនិងឆ្នាំថ្មី។
ប៉ុន្តែម្ចាស់ជ័យលាភី Ballon d’Or ៦សម័យរូបនេះ បានផ្តល់ព័ត៌មានថ្មីៗអំពីសុខភាពរបស់គាត់កាលពីសប្តាហ៍មុន ដែលគាត់បាននិយាយថា គាត់ធូស្រាលហើយ។


ហើយមុនការត្រលប់មកវិញ Messi ដែលបានស៊ុតបញ្ចូលទីបានតែមួយគ្រាប់នៅ Ligue 1 ពីការប្រកួតចំនួន 11 លើក បានបង្ហោះរូបថតជុំគ្រួសារ នៅលើ Instagram ទៅកាន់អ្នកតាមដានរបស់គាត់ 301 លាននាក់៕

ប្រភព ៖ The Sun

You might also like