Chile បានយកឈ្នះលើក្រុម Bolivia វគ្គជម្រុះ World Cup

Detail Top Banner

ក្រុមជម្រើសជាតិ Chile បានយកឈ្នះលើក្រុម Bolivia ក្នុងលទ្ធផល ៣ទល់នឹង២ កាលពីយប់មិញ នៅវគ្គជម្រុះ ដើម្បីបន្តក្តីសង្ឍឹមសម្រាប់ការប្រកួត World Cup ដែលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ ។

ខ្សែប្រយុទ្ធ Alexis Sanchez បានស៊ុតបញ្ចូលទី២គ្រាប់ ម្នាក់ឯង និងការទាត់បញ្ជូលទី១​គ្រាប់​ទៀត​ពី​កីឡាករ Marcelino Nunez  ខណៈ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Marc Enoumba និង Marcelo Martins Moreno ម្នាក់១គ្រាប់ ។ ជាមួយនឹងការនៅសល់ ២ប្រកួត ទៀតសម្រា​ប់ភាគី​ទាំង​​សងខាង Chile បានឈានទៅ​ចំណាត់​ថ្នាក់​លេខ៥ ក្នុងក្រុមអាមេរិកខាងត្បូងដែលមាន១០ ក្រុម​មាន ១៩ ពិន្ទុ។ ចំណែកឯលទ្ធផល៤ប្រកួតផ្សេងទៀត Uruguay យកឈ្នះ Venezuela ៤ទល់នឹង១ , Brazil យកឈ្នះ Paraguay ៤ទល់នឹង 0 , Argentina យកឈ្នះ Colombia ១ទល់នឹង 0 ខណៈ Peru ស្មើ Ecuador ១ទល់នឹង១ ។

សូមជម្រាប់ថា ក្រុមកំពូលទាំង៤នៅក្នុង​ផ្នែកមានសិទ្ធិដោយ​ស្វ័យប្រវត្តិ​សម្រាប់បន្ត​ដំណើរ​ទៅប្រទេស​កាតា ហើយក្រុមចំណាត់ថ្នាក់ទី៥ នឹងឈានទៅប្រកួតជម្រុះជាមួយក្រុមមកពីសហព័ន្ធអាស៊ី៕

ប្រភព ៖ Daily Mail Sport

You might also like