Chelsea នឹងប្រកួតជាមួយ Al Hilal នៅ Club World Cup
ក្រុមតោខៀវ Chelsea នឹងត្រូវប្រកួតជាមួយក្រុម Al Hilal ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត Club World Cup ខណៈដែលក្រុមម្ចាស់ជើងឯក Asian Champions League បានមកពីក្រោយក្រោយយកឈ្នះក្រុម Al Jazira ក្នុងលទ្ធផល ៦-១ ។
ក្រុមរបស់លោក Thomas Tuchel ដែលកំពុងមានការព្រួយបារម្ភចំពោះ Reece James ដែលមានបញ្ហារបួស នឹងត្រូវជួបជាមួយក្រុមអារ៉ាប៊ីសាអូឌីតនៅ UAE នាថ្ងៃទី៩ ខែកុម្ភៈនេះ។
អតីតខ្សែប្រយុទ្ធ Manchester United កីឡាករ Odion Ighalo និងអតីតខ្សែបម្រើ West Brom Matheus Pereira កំពុងលេងឱ្យ Al Hilal ដែលជាអ្នកស៊ុតបញ្ចូលទីក្នុងការយកឈ្នះក្រុម Al Jazira។
Andre Carrillo ដែលខ្ចីជើងនៅ Watford និងអតីតខ្សែប្រយុទ្ធ Porto Moussa Marega ក៏ស្ថិតក្នុងគោលដៅសម្រាប់ Al Hilal ក្នុងជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេ។
តោខៀវ Chelsea នឹងត្រូវប្រឈមមុខនឹងអ្នកឈ្នះនៃ៤ការប្រកួតចុងក្រោយផ្សេងទៀតរវាង Palmeiras និង Al Ahly ក្នុងវគ្គផ្តាច់ព្រ័ត្រ Club World Cup ដែលគ្រោងធ្វើនៅថ្ងៃទី 12 ខែកុម្ភៈ៕