លោក វ្ល៉ាឌីមៀ ពូទីន ត្រូវសមាគមតេក្វាន់ដូ ពិភពលោកដក ខ្សែក្រវាត់ ខ្មៅ របស់ លោក ជុំវិញការឈ្លានពាន អ៊ុយក្រែន
ការលុកលុយរបស់លោក វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន បានទាក់ទាញ ការថ្កោលទោស យ៉ាងខ្លាំង ជុំវិញ ពិភពលោក ពីមន្ត្រីថ្នាក់តូចទាប រហូតដល់សាជីវកម្ម និងសហគមន៍ធំៗ។ កាល ពី ថ្ងៃ ចន្ទ សមាគមកីឡា តេក្វាន់ដូ ពិភពលោក បាន សម្រេច ចិត្តបាន ដកហូត ខ្សែក្រវាត់ ខ្មៅ របស់ លោក Putin។
សមាគមកីឡា តេក្វាន់ដូពិភពលោក ដែលជាស្ថាប័នគ្រប់គ្រងលំដាប់អន្តរជាតិនៃកីឡានេះ បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ប្រឆាំងនឹងចក្ខុវិស័យរបស់សមាគម “សន្តិភាពមានតម្លៃជាងជ័យជំនះ” ក៏ដូចជាតម្លៃនៃការគោរព និងការអត់ឱនផង ដែរ”។
ស្ថាប័នគ្រប់គ្រងបាននិយាយថា “ក្នុងន័យនេះ តេក្វាន់ដូពិភពលោកបាន សម្រេចចិត្ត ដកខ្សែក្រវាត់ ខ្មៅ៩ដាន់ របស់លោក ដែលប្រគល់ជូនលោក វ្ល៉ាឌីមៀ ពូទីន កាលខែវិច្ឆិកា ឆ្នាំ២០១៣”។
លោក ពូទីន ស្ថិត ក្នុង ចំណោម មនុស្ស មួយ ចំនួន ដែល ទទួល បាន ខ្សែក្រវាត់ កិត្តិយស។ អ្នក កាន់ ខ្សែក្រវាត់ ខ្មៅ ៩ដាន់ ផ្សេងទៀត រួមមាន អតីត ប្រធានាធិបតី អាមេរិក លោក Barack Obama និង ប្រធានាធិបតី អ៊ូសបេគីស្ថាន Shavkat Mirziyoyev៕