Amanda Staveley អាចបន្ថយភាគហ៊ុនរបស់នាងនៅ Newcastle ប្រសិនបើម្ចាស់ភាគហ៊ុនធំអារ៉ាប៊ីសាអូឌីត វិនិយោគប្រាក់បន្ថែមទៀត

Detail Top Banner

Amanda Staveley សារភាពថា នាងប្រហែលជាត្រូវបន្ថយភាគហ៊ុនរបស់នាងនៅ Newcastle United ប្រសិនបើម្ចាស់ភាគហ៊ុនធំ ដែលមកពីអារ៉ាប៊ីសាអូឌីត ចង់វិនិយោគប្រាក់បន្ថែមទៀតដើម្បីអោយក្លឹបងើបឡើងវិញ ។

ការវិនិយោគរបស់ព្រះអង្គម្ចាស់ប្រទេសអារ៉ាប៊ីសាអូឌីត មានរហូតដល់ 80 ភាគរយខណៈ Reuben និង PCP Capital Partners របស់ Staveley មានភាគហ៊ុនម្នាក់ត្រឹមតែ 10 ភាគរយ។
ព្រះអង្គម្ចាស់ប្រទេសអារ៉ាប៊ីសាអូឌីត បានទិញក្លឹបនេះក្នុងតម្លៃ 305 លានផោនពីលោក Mike Ashley ក្នុងខែតុលា បានដំណើរការលើមូលដ្ឋានហិរញ្ញវត្ថុដែលគាំទ្ររហូតមកដល់ពេលនេះ ហើយពួកគេបានចាក់បញ្ចូលមូលនិធិនៅមុនទីផ្សារដោះដូរកីឡាករខែមករា។

Staveley បាននិយាយនៅឯកិច្ចប្រជុំកំពូលពាណិជ្ជកម្មបាល់ទាត់របស់ Financial Times ដោយត្រូវបានគេសួរថាតើនឹងមានអ្វីកើតឡើងចំពោះភាគហ៊ុនរបស់នាង ប្រសិនបើម្ចាស់ភាគហ៊ុនអារ៉ាប៊ីសាអូឌីតចង់បង្កើនការវិនិយោគ។
នាងបាននិយាយថា “វាអាចនឹងត្រូវបានពិចារណា ប៉ុន្តែយើងនឹងត្រូវមើលថាតើវាទៅយ៉ាងណា”។ ‘នោះហើយជាមូលហេតុដែលយើងត្រូវចំណាយដោយការគិត។
គួរអោយដឹងផងដែរថា ក្លឹប Newcastle បានចំណាយប្រាក់ 96 លានផោនលើកីឡាករថ្មីក្នុងខែមករា ៕

ប្រភព ៖ Daily Mail Sport

You might also like