ក្លឹបបិសាចក្រហម ត្រៀមប្រម៉ាញ់អ្នកចាំទីម្នាក់ បើសិន De Gea ចាកចេញ
ក្រុមបិសាចក្រហម Manchester United កំពុងទាក់ទងអ្នកចាំទីរបស់ពីក្រុម Sevilla ក្រោយពី David de Gea ចង់ចាកចេញពីក្លឹប នាចប់រដូវកាលនេះ ។
De Gea អាចនឹងចាកចេញពីក្លឹបនៅចប់រដូវកាលនេះ ក្រោយខកចិត្តជាច្រើនរដូវកាល ដោយក្លឹបបិសាចក្រហម មិនឈ្នះពានរង្វាន់អ្វីសោះ ដូច្នេះទើបរូបគេផ្ទាល់ក៏ចង់ទៅលេងនៅក្លឹបថ្មី ដើម្បីទទួលបានបទពិសោធល្អៗបន្ថែមទៀត ជាមួយនឹងការឈ្នះពានសំខាន់ ដូចជា ពានលីគ ពាន Champion League ជាដើមផងដែរ ។
មួយវិញទៀត ដើម្បីបង្ហាញខ្លួនអោយជម្រើសរើសជាតិអេស្ប៉ាញ នៅ World Cup 2022 នៅចុងឆ្នាំ ។ ការចង់ចាកចេញរបស់ De Gea ទើបធ្វើអោយ Man Utd ត្រូវការអ្នកចាំទីថ្មីមកជំនួស គឺកីឡាករវ័យ២៩ឆ្នាំ Yassine Bounou របស់ក្រុម Sevilla ដែលនៅសល់កុងត្រា២ឆ្នាំ ជាមួយក្លឹបអេស្ប៉ាញ ហើយមានតម្លៃខ្លួនប្រហែល២៥លានផោន ៕
ប្រភព៖ DailyMail