Barcelona បង្វែទិសដៅតាមប្រមាញ់ ខ្សែប្រយុទ្ធម្នាក់របស់ Liverpool ប្រសិនបើមិនអាចចុះហត្ថលេខាជាមួយ Haaland
បើយោងតាមសារព័ត៌មាន The Sun បានអោយដឹងថា ក្លឹប BARCELONA កំពុងពិចារណាការផ្លាស់ប្តូរមួយសម្រាប់ Mo Salah ជាជម្រើសជំនួស Erling Haaland ។
ក្លឹបកាតាឡាន មានការភ្ញាក់ផ្អើល បន្ទាប់ពីទទួលបានព័ត៌មានថា Haaland វ័យ 21 ឆ្នាំកំពុងស្ថិតក្នុងដំណាក់កាលផ្ទេរទៅ Manchester City ។ ប្រធានក្លឹបលោក Joan Laporta បានបង្ហាញក្តីអស់សង្ឃឹមក្នុងការពង្រឹងខ្សែប្រយុទ្ធ Barca សម្រាប់រដូវកាលក្រោយ ។
យោងតាមកាសែតអេស្ប៉ាញ AS បញ្ជាក់ថា Salah គឺជា “ជម្រើសអាទិភាព” របស់ Barcelona ប្រសិនមិនអាចយក Haaland ។
កីឡាករអេហ្ស៊ីបនឹងនៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចព្រមព្រៀង បច្ចុប្បន្ននៅ Liverpool ។
Barca ជឿជាក់ថាស្ថានភាពកិច្ចសន្យាបច្ចុប្បន្នរបស់ Salah អាចអោយពួកគេចុះហត្ថលេខា ក្នុងតម្លៃតិចជាង 50 លានផោន៕
ប្រភព ៖ The Sun