ក្រុម Leeds គ្រោងផ្តល់កិច្ចកិច្ចព្រមព្រៀងថ្មី ដល់ KALVIN PHILLIPS ដើម្បីបញ្ឈប់ការចង់របស់ Manchester United

Detail Top Banner

KALVIN PHILLIPS ត្រូវបានគេរាយការណ៍ថាកំពុងឈានទៅដល់ការបន្តកុងត្រាជាមួយក្រុម Leeds United ជាហេតុធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងចំពោះផែនការផ្ទេររបស់ Manchester United ។ បិសាចក្រហមបានកំណត់អត្តសញ្ញាណកីឡាករវ័យ 26 ឆ្នាំរូបនេះជាគោលដៅមួយក្នុងចំណោមគោលដៅបី ដើម្បីពង្រឹងខ្សែបម្រើ នៅរដូវក្តៅនេះ។

ដោយសារមិនជោគជ័យនៅ Premier League ក្នុងរដូវកាលនេះដោយសារបញ្ហារបួស បិសាចក្រហមចង់ឱ្យ Phillips មកចាប់ដៃគូជាមួយខ្សែបម្រើថ្មីជាមួយមិត្តរួមជាតិអង់គ្លេស និងតារា West Ham កីឡាករ Declan Rice ។

ប៉ុន្តែផែនការផ្ទេររបស់ក្លឹបយក្ស Mancunian ត្រូវបានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ ខណៈដែល Phillips មិនមានបំណងចាកចេញពី Elland Road ។
ក្រុម Whites ចង់រក្សាកីឡាកររូបនេះរហូតដល់កិច្ចសន្យានឹងផុតកំណត់នៅឆ្នាំ 2024 ខណៈដែរ កាសែត The Times បានអោយដឹងថា ក្រុម Leeds គ្រោងនឹងផ្តល់កិច្ចព្រមព្រៀងថ្មី និងប្រសើរជាងបច្ចុប្បន្នដើម្បីទប់ស្កាត់ក្នុងការចាកចេញ ៕

ប្រភព ៖ The Sun

You might also like