Markus Babbel ជំរុញឱ្យ Serge Gnabry បន្តចុះកិច្ចសន្យាថ្មី នៅ Bayern
Markus Babbel ជំរុញឱ្យ SERGE GNABRY បដិសេធការល្បួងឱ្យត្រលប់ទៅ Arsenal និងបន្តនៅ Bayern Munich ។
វិរៈបុរស Bayern Munich និយាយថាខ្សែបម្រើស្លាបអាល្លឺម៉ង់ រូបនេះគួរបន្តការស្នាក់នៅក្នុងទីក្រុង Bavaria ។ តារាវ័យ 26 ឆ្នាំរូបនេះកំពុងប្រឈមមុខ នឹងអនាគតមិនច្បាស់លាស់នៅឯកីឡដ្ឋាន Allianz Arena ហើយនៅសល់កុងត្រាត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។
វាត្រូវបានគេអះអាងថាអតីតមិត្តរួមក្រុម Bayern គឺ David Alaba កំពុងតែចង់បញ្ចុះបញ្ចូល Gnabry ឱ្យចាកចេញពីប្រទេសអាឡឺម៉ង់ ហើយទៅចូលរួមជា Real Madrid ។ ខណៈដែល Arsenal កំពុងស្ថិតក្នុងការខ្ចីជើងអតីតកីឡាកររបស់ខ្លួន។
Gnabry បានហ្វឹកហាត់នៅ Gunners ជាកន្លែងដែលគេបានឈ្នះពានរង្វាន់ FA Cup ក្នុងឆ្នាំ 2014 ប៉ុន្តែបានត្រលប់ទៅប្រទេសកំណើតវិញបន្ទាប់ពីខ្វះឱកាសក្នុងជម្រើសដំបូង៕
ប្រភព ៖ The Sun