Louis van Gaal៖ អតីតអ្នកចាត់ការ Man Utd កំពុងមានជំងឺមហារីកក្រពេញប្រូស្តាត

Detail Top Banner

លោក Louis van Gaal អតីតអ្នកចាត់ការ Manchester United ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុមជម្រើសជាតិហូឡង់ បានប្រកាសនៅលើកម្មវិធីទូរទស្សន៍ហូឡង់ Humberto កាលពីថ្ងៃអាទិត្យថា កំពុងទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត។

បុរសសញ្ជាតិហូឡង់ វ័យ 70 ឆ្នាំបាននិយាយថា គាត់បានរក្សាព័ត៌មានពីកីឡាករ ក្នុងអំឡុងពេលសម្រាកកាលពីពេលថ្មីៗនេះ។

អ្នកចាត់ការរូបនេះបន្ថែមថា៖ «ខ្ញុំមិនចង់ប្រាប់វាដល់កីឡាករនោះទេ ព្រោះវាអាចមានឥទ្ធិពលលើការប្រកួតរបស់ពួកគេ»។ Van Gaal បានដឹកនាំជម្រើសជាតិហូឡង់ ឱ្យទទួលបានចំណាត់ថ្នាក់លេខ 3 នៅ World Cup 2014 ហើយឥឡូវនេះបាននាំក្រុមទៅ វគ្គផ្តាច់ ព្រ័ត្រឆ្នាំ 2022 នៅប្រទេសកាតា។ Van Gaal នឹងត្រូវដឹកនាំក្រុមជម្រើសជាតិហូឡង់ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាក្នុងខែវិច្ឆិកា ដោយក្រុមរបស់គាត់ស្ថិតក្នុងពូល A រួមជាមួយសេណេហ្គាល់ អេក្វាឌ័រ និងម្ចាស់ផ្ទះ។
សូមរំលឹកថា ក្នុងរយៈពេលពីរឆ្នាំនៅ Manchester United លោក Van Gaal បានដឹកនាំក្រុមឱ្យទទួលបានជោគជ័យក្នុង FA Cup ក្នុងឆ្នាំ 2016 មុនពេលជំនួសដោយលោក Jose Mourinho ៕

ប្រភព ៖ BBC Sport

You might also like