Karim Benzema រកបាន៣គ្រាប់ជួយ Real Madrid យកឈ្នះ Chelsea នៃការប្រកួតជើងទី 1 វគ្គ 1/4 នៅលើក្របខណ្ឌ Champions League

Detail Top Banner

3គ្រាប់របស់ ខ្សែប្រយុទ្ធ Karim Benzema បានជួយឱ្យក្រុមស្តេចសរ Real Madrid កាន់តែកក់ក្តៅក្នុងការទទួលបានជ័យជំនះលើតោខៀវ Chelsea ក្នុងលទ្ធផល៣ទល់នឹង១ នៃការប្រកួតជើងទី 1 វគ្គ 1/4 ផ្តាច់ព្រ័ត្រនៅលើក្របខណ្ឌ Champions League នៅកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ។

3គ្រាប់របស់ Benzema រកបាននៅនាទី២១ ២៤ និង៤៨ ខណៈ១គ្រាប់របស់ Chelsea រកបានដោយ ការតែតបាល់បញ្ចូលទីរបស់ Kai Havertz នៅនាទី៤០ ។

សូមរំលឹកថាកាលពីប្រកួតមុន Benzema វ័យ 34 ឆ្នាំ ក៏បានស៊ុត៣គ្រាប់ទម្លាក់ Paris St-Germain ក្នុងវគ្គ 16 ផងដែរ ។

សូមបញ្ជាក់ថា ក្រុមស្តេចសរ Real Madrid នឹងត្រូវបើកទ្វាកីឡដ្ឋាន Bernabeu ត្រៀមទទួលស្វាគមន៍ ក្រុមតោខៀវ Chelsea នៅជើងទីពីរនាថ្ងៃអង្គារសប្តាហ៍ក្រោយ (12 មេសា) នៅលើក្របខណ្ឌ Champions League ៕

ប្រភព ៖ BBC Sport

You might also like