Thomas Meunier បង្ហើបថា Man Utd ជាក្លឹបមួយក្នុងចំណោមក្លឹបបីដែលគេ ចង់ផ្ទេរទៅនៅរដូវក្តៅ

Detail Top Banner

បាល់ទាត់ ៖ THOMAS MEUNIER និយាយថាគាត់មិនអាចបដិសេធ Manchester United, Barcelona ឬ Real Madrid បានទេ។ Bayern Munich និង Tottenham ក៏ត្រូវបានផ្សារភ្ជាប់​ជាមួយនឹង​ការផ្ទេរ​ដោយ​ឥត​គិត​ថ្លៃសម្រាប់ខ្សែការពារស្តាំ Borussia Dortmund នៅរដូវក្តៅផងដែរ ។ ហើយ​តារា​បែលហ្សិក​វ័យ​៣០​ឆ្នាំ​ បាន​សារភាព​ថា​ គាត់​មិន​អាច​និយាយ​ថា​ទេ​ចំពោះ United។

ទោះបីជាអតីតកីឡាករ PSG កីឡាករ Meunier សប្បាយចិត្តនៅ Dortmund ក៏ដោយ ក៏គាត់​ចង់​លេង​ឱ្យ​ក្លឹបយក្សបែបប្រពៃណីរបស់អឺរ៉ុបដែរ។

Meunier បានប្រាប់សារព័ត៌មានហូឡង់ Het Laatste Nieuws កាលពីពេលថ្មីៗនេះថា “ស្រមៃមើល… Dortmund គឺជាក្លឹបដ៏ធំមួយរួចទៅហើយ ប៉ុន្តែ Barca… នោះគឺប្លែក។ “ដូច Real ដែរ Bayern និង United ស្ថិតក្នុងផ្លូវរបស់ពួកគេ។ ជាគោលការណ៍ អ្នកមិននិយាយថា “ទេ” ចំពោះក្លឹបបែបនេះ”៕

ប្រភព ៖ The Sun

You might also like