ក្រុមដែលឈរនៅលេខប្រាំពីរ Premier League នឹងទទួលបានកៅអី Europa Conference បន្ទាប់ពី Crystal Palace បរាជ័យក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ FA Cup

Detail Top Banner

បាល់ទាត់ ៖ ក្រុមដែលឈរនៅលេខរៀងទី 7 នៃ Premier League ក្នុងរដូវកាល 2021-22 នឹងទទួលបាន​កៅអី​មួយ​ក្នុង Europa Conference League ។ ក្រុម Chelsea បានយកឈ្នះ Crystal Palace 2-0 ក្នុងការ​ប្រកួត​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup កាលពីថ្ងៃអាទិត្យនៅ Wembley ដើម្បីបន្តជួប Liverpool នៅថ្ងៃទី 14 ខែឧសភា ដែលបានយកឈ្នះ Manchester City 3-2 កាលពី ថ្ងៃទី១៦ ខែមេសា ។ អ្នកឈ្នះពាន FA Cup ទទួលបានកៅអីមួយក្នុង Europa League ដោយស្វ័យប្រវត្តិ។

​ក្រុម​របស់លោក Thomas Tuchel កំពុងស្ថិតនៅ​ចំណាត់​ថ្នាក់​លេខ៣​ក្នុង​ក្រប​ខ័ណ្ឌ Premier League ទទួលបានកៅអី​ចូល​លេង Champions League នៅ​រដូវកាល​បន្ទាប់។

គូប្រជែងរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ Liverpool កំពុងប្រជែងពាន Premier League ជាមួយ​ក្រុម​កំពូល​តារាង Manchester City  ៕

ប្រភព ៖ The Sun

You might also like