ប្រសិនការពិភាក្សាជោគជ័យ Lukaku ទំនងជានឹងចាកចេញពី Chelsea នៅរដូវក្តៅខាងមុខនេះ
បាល់ទាត់ ៖ បើយោងតាមការចុះផ្សាយរបស់ The Sun នៅថ្ងៃទី១៨ ខែមេសានេះបានអោយដឹងថាក្លឹប PARIS SAINT-GERMAIN កំពុងស្ថិតក្នុងការពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Romelu Lukaku ។ កីឡាករវ័យ 28 ឆ្នាំរូបនេះបានផ្ទេរទៅក្លឹបតោខៀវក្នុងតម្លៃ 98 លានផោនកាលពីរដូវក្ដៅមុន ។
ម្ចាស់ជើងឯកបារាំង អាចត្រូវការខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅ ចំពេលមានការរំពឹងទុកថា Kylian Mbappe អាចចាកចេញ។ កិច្ចសន្យារបស់ Mbappe នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Real Madrid ។
គួរអោយដឹងថា Lukaku រកបានត្រឹមតែ 5 គ្រាប់ក្នុងលីកសម្រាប់រដូវកាលនេះ ប៉ុន្តែ PSG បានកំណត់អត្តសញ្ញាណកីឡាករបែលហ្ស៊ិកជាអ្នកជំនួស Mbappe ៕
ប្រភព ៖ The Sun