Liverpool ត្រៀមលុយ ៤១ លានផោនដើម្បីទិញផ្តាច់ តារាវ័យជំទង់របស់ Barcelona

Detail Top Banner

បាល់ទាត់ ៖ បើយោងតាមរបាយការណ៍ក្លឹបហង្សក្រហម Liverpooត្រៀមចំណាយ ៤១លានផោន សម្រាប់ទិញផ្តាច់តារាឆ្នើមរបស់ក្លឹប Barcelona កីឡាករ Gavi ។ខ្សែបម្រើវ័យ 17 ឆ្នាំរូបនេះ បានក្លាយជាមនុស្សសំខាន់ក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនបាន 39 ដងសម្រាប់ក្រុមដំបូងរបស់ Barcelona ។

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Gavi គ្រោងនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៣ ហើយមានលក្ខខណ្ឌដោះលែង ៤១ លានផោន។

យោងតាមសារព័ត៌មានអេស្ប៉ាញ Sport នាយកផ្នែកបាល់ទាត់របស់ Barca លោក Mateu Alemany បានដាក់ការពិភាក្សាកាលពីឆ្នាំមុន មុនពេលបញ្ជាក់ទៅកាន់កីឡាករក្នុងខែមករាថា ការផ្តល់ជូនកំពុងចូលមក។

ប្រសិនបើការចរចារកុងត្រាថ្មីមិនបានសម្រេច នោះនឹងធ្វើអោយក្រុមមួយចំនួន ដែលកំពុងចាប់អារម្មណ៍​មានឱកាសខណៈ Liverpool ក៏ស្ថិតក្នុងចំណោមពួកគេផងដែរ។ ទោះយ៉ាងណាក៏ដោយ ហង្សក្រហមនឹងប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងជាមួយ Bayern Munich ។ ប្រសិនបើ Mauricio Pochettino បន្តនៅ Paris Saint-Germain ក្លឹបយក្សរបស់បារាំងក៏ទំនងជានឹងធ្វើការផ្លាស់ប្តូរសម្រាប់ Gavi ផងដែរ។

ប្រភព ៖ The Sun

You might also like