អ្នកគាំទ្រសុំឱ្យ Gianluigi Buffon ចូលនិវត្តន៍ពីបាល់ទាត់ បន្ទាប់ពីបង្កកំហុសគួរឱ្យភ្ញាក់ផ្អើល ក្នុងការប្រកួតកាលពីយប់មិញ

Detail Top Banner

បាល់ទាត់ ៖ GIANLUIGI BUFFON ត្រូវ​បាន​ជំរុញ​ឱ្យ​ចូល​និវត្តន៍ ​បន្ទាប់​ពី​មាន​កំហុស​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ធ្វើ​ឱ្យ​ក្រុម Parma ដែលជាក្រុមលីក​ទី​ពីរ​របស់​អ៊ីតាលី ​រងបរាជ័យ ​ លើក្រុម Perugia ១ទល់នឹង២​។

អ្នកចាំទីជើងចាស់វ័យ 44 ឆ្នាំរូបនេះបានបង្កការថ្វៃប្រហែល នៅនាទីទី 7 នៃការប្រកួតរបស់​ពួកគេ​ជាមួយ​នឹងក្រុម Perugia ។ Buffon បានទទួលការបញ្ជូនបាល់ពីកីឡាករ Jayden Oosterwolde ប៉ុន្តែអ្នកចាំទីសញ្ជាតិអ៊ីតាលីរូបនេះ បានភ្លាត់ស្នៀតដែលធ្វើអោយ​ខ្សែ​ប្រយុទ្ធ Marco Olivieri របស់ Perugia មានឱកាសដណ្តើមបាល់​ទាត់បញ្ចូលទីបានសម្រេច ។

ប្រតិកម្មទៅនឹងកំហុសដ៏អាក្រក់នេះ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមម្នាក់បាននិយាយថា “ស្អប់​ដែល​ឃើញ Buffon បែបនេះ។ នៅពេលនេះគ្រាន់តែខ្ចប់វាហើយចូលនិវត្តន៍” ។ម្នាក់​ទៀត​បាន​បន្ថែម​ថា៖ “Buffon បាន​ចាប់​ផ្តើម​អាជីព​របស់​គាត់​នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​ចូល​សាលា​បឋម​សិក្សា។ “ខ្ញុំ​គិត​ថា​ដល់​ពេល​ត្រូវ​ព្យួរ​ស្បែក​ជើង​ឱ្យ​គេ​ហើយ”៕

ប្រភព ៖ The Sun

You might also like