Sheffield United ចង់បានអ្នកចាំទីម្នាក់របស់ Man City នៅរដូវក្តៅ
បាល់ទាត់ ៖ អ្នកចាំទី Gavin Bazunu របស់ MANCHESTER CITY គឺជាគោលដៅរបស់ Sheffield United ។
កីឡាករសញ្ជាតិអៀរឡង់វ័យ 20 ឆ្នាំរូបនេះមានយុទ្ធនាការដ៏ធំមួយនៅឯក្លឹប Portsmouth ក្នុងលក្ខខណ្ឌខ្ចីជើង ហើយសង្ឃឹមថានឹងអាចលេងនៅ Premier League ដើម្បីរក្សាអាជីពរបស់គាត់ឱ្យកាន់តែរីកចម្រើន ។ The Blades នឹងព្យាយាមចុះហត្ថលេខាលើអ្នកចាំទីរូបនេះ ខណៈដែល Preston North End ក៏ចាប់អារម្មណ៍ចង់បានផងដែរ។
Bazunu បានចាប់ផ្តើម 44 ប្រកួតសម្រាប់ Pompey ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ នឹងបានជួយអៀរឡង់ក្នុងនាមជាអ្នកចាំទីដៃទី 1 ៕
ប្រភព ៖ The Sun