Harry Kane វាដាច់ Wayne Rooney និង Jamie Vardy ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទល់នឹង Arsena
បាល់ទាត់ ៖ ពីរគ្រាប់សម្រាប់ក្រុម Tottenham Spur ក្នុងជ័យជម្នះ ៣-០ លើក្រុមកាំភ្លើងធំបានធ្វើឱ្យប្រធានក្រុមអង់គ្លេស Harry Kane បំបែកកំណត់ត្រាថ្មីមួយទៀត។
កីឡាករវ័យ 28 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ១៣គ្រាប់មិនគួរឱ្យជឿក្នុង ១៥ ប្រកួតនៅ Premier League ទល់នឹងក្រុម Arsenal ច្រើនជាងកីឡាករផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។
៣គ្រាប់របស់ក្រុមមាន់ខ្នាយមាសរកបានដោយម៉ាស៊ីនរកគ្រាប់បាល់ Kane រកបានពីរគ្រាប់ម្នាក់ឯង នៃកាស៊ុតបាល់ប៉េណាល់ទីនៅនាទី ២២ រួចបន្ថែមគ្រាប់បាល់ទី២នៅនាទី៣៧ និងមិត្តរួមក្រុម Son Heung-Minបន្ថែម១គ្រាប់ទៀតនៅនាទី៤៧ ។ លទ្ធផល ៣-0 នេះបានរក្សាដល់ចប់ការប្រកួតពេញម៉ោង៩០នាទី ។
គួរអោយដឹងផងដែរថា ការរកគ្រាប់បាល់២គ្រាប់កាលពីយប់មិញបានធ្វើអោយ Harry Kaneក្លាយជាកីឡាករដែលរកគ្រាប់បាល់បាន ១៣គ្រាប់នឹងក្រុម Arsena បំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ Leicesterកីឡាករ Jamie Vardy ដែលរកបានត្រឹម១១គ្រាប់ និងវីរបុរស Manchester United កីឡាករ Wayne Rooney ដែលរកបានត្រឹម១២គ្រាប់ទល់នឹងក្រុមកាំភ្លើងធំ។
សូមបញ្ជាក់ថា សម្រាប់ជ័យជំនះ ៣-0 នេះបានធ្វើឱ្យក្រុមរបស់លោក Antonio Conte មានសង្ឃឹមក្នុងការប្រជែងដណ្តើមយកចំណាត់ថ្នាក់កំពូលទាំងបួន ដោយរក្សាគម្លាតត្រឹមតែមួយពិន្ទុពីគូប្រជែង Arsenal ។បច្ចុប្បន្នក្រុមរបស់លោក Conte ត្រូវការជាចំបាច់អោយក្រុមកាំភ្លើងធំ បរាជ័យការប្រកួតមួយក្នុងចំណោមការប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Newcastle និង Everton ខណៈដែលក្រុមមាន់ខ្នាយមាសត្រូវការឈ្នះការប្រកួតដែលនៅសល់ ជាមួយនឹងក្រុម Burnley និង Norwich ផងដែរ៕
ប្រភព The Sun