Pep Guardiola ស្រក់ទឹកភ្នែក បន្ទាប់ពីដឹកនាំ Man City ឈ្នះ Premier League

Detail Top Banner

បាល់ទាត់៖ ក្រុមមេឃខៀវ Manchester City បានក្លាយជាម្ចាស់ជើងឯក Premier League ជាលើកទីបួនបន្ទាប់ពីនាំមុខ Liverpool ១ពិន្ទុក្រោយយកឈ្នះ Aston Villa ៣ទល់នឹង២ នៅកីឡដ្ឋាន Etihad ។ បើកការប្រកួតក្រុមភ្ញៀវ Aston Villa បាននាំមុខមុន ២គ្រាប់ ដោយ Matthew Cash នាទីទី៣៧ និង Philippe Coutinho នាទីទី៦៩ ។ យ៉ាងណាក្តីចន្លោះពេលត្រឹម ៥នាទី Manchester City រកបាន ៣ គ្រាប់វិញ ដោយ Ilkay Gundogan ពីរគ្រាប់ នៅនាទីទី៧៦ និង៨១ ខណៈដែល Rodri រកបាននៅ នាទីទី៧៨ ។


បន្ទាប់ពីទទួលបានជ័យជំនះលោក PEP GUARDIOLA បានស្រក់ទឹកភ្នែកឱបជំនួយការ Juan Lillo បង្ហាញពីអារម្មណ៍រំភើប។អ្នកចាត់ការរូបនេះ បាននិយាយថា៖ «ការប្រកួតចុងក្រោយគឺតែងតែពិសេសខ្លាំង Aston Villa បានធ្វើអោយយើងតក់ស្លុតចំពោះគ្រាប់បាល់ដំបូងរបស់ពួកគេ។ នៅពេលដែលអ្នកឈ្នះ Premier League នៅក្នុងប្រទេសនេះ 4 ដងក្នុងរយៈពេល 5 រដូវកាលវាគឺពិតជារំភើបខ្លាំង យើងនឹងចងចាំ។ខណៈពេលដ៏រីករាយអ្នកគាំទ្រ មេឃខៀវបានសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដោយសម្រុកចូលទីលានដើម្បីអបអរសាទរដល់ក្រុមជើងឯងរដូវកាលថ្មី៕


ប្រភព ៖ The Sun

You might also like