មកដល់ភ្លាម Erik ten Hag បោះពាក្យបែបនេះទៅកាន់ Manchester City និង Liverpool
បាល់ទាត់ ៖ អ្នកចាត់ការថ្មីលោក Erik Ten Hag បានប្តេជ្ញាថា នឹងបញ្ចប់ការគ្រប់គ្រងរបស់ Manchester City និង Liverpool ក្នុងវិស័យបាល់ទាត់អង់គ្លេស បន្ទាប់ពីបានចូលកាន់តំណែងជាគ្រូបង្វឹក Manchester United ជាផ្លូវការ។
អតីតគ្រូបង្វឹក Ajax វ័យ 52 ឆ្នាំបានបង្ហាញខ្លួនជាផ្លូវការនៅ Old Trafford ហើយភ្លាមៗនោះបានកំណត់យុទ្ធសាស្ត្រ សម្រាប់រដូវកាលថ្មីក្នុងការប្រកួតជាមួយគូប្រជែងរបស់ United ។
នៅពេលសួរថាតើវាអាចទៅរួចទេ ខណៈពេលដែលលោក Pep Guardiola និង Jurgen Klopp បន្តកាន់តំណែងដឹកនាំក្រុមដ៏អស្ចារ្យនោះ Ten Hag បាននិយាយថា “ខ្ញុំគិតថា Liverpool និង Manchester City មានទម្រង់លេងបាល់ទាត់ដ៏អស្ចារ្យ ប៉ុន្តែអ្នកនឹងតែងតែឃើញយុគសម័យមួយមកដល់ទីបញ្ចប់ — ខ្ញុំកំពុងទន្ទឹងរង់ចាំការប្រយុទ្ធជាមួយពួកគេ ហើយនឹងនាំបិសាចក្រហមឡើងទៅកំពូលវិញដូចអ្វីដែលខ្ញុំបានធ្វើនៅ Ajax ៕
ប្រភព ៖ Daily Mail Sport