Christian Eriksen ប្រាប់ថាចង់លេងនៅ Champions League ម្តងទៀត
បាល់ទាត់ ៖ CHRISTIAN ERIKSEN បានបង្ហើបថាគាត់អាចបដិសេធការចាប់អារម្មណ៍ពី Manchester United និង Tottenham ប្រសិនបើមិនគ្មានកៅអីលេងបាល់ទាត់ Champions League ។ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ Eriksen បានទាក់ទាញក្រុមមានមូលដ្ឋាននៅ Old Trafford និង Tottenham Hotspur ខណៈកិច្ចសន្យារបស់ខ្សែបម្រើរូបនេះ ជាមួយ Brentford ផុតកំណត់នៅរដូវក្តៅ។
Christian Eriksen និយាយថា”ខ្ញុំចង់លេងបាល់ទាត់ Champions League ម្តងទៀត។ ខ្ញុំដឹងថាវាសប្បាយប៉ុណ្ណា ប៉ុន្តែវាមិនសំខាន់សម្រាប់ខ្ញុំទេ”។
គួរអោយដឹងផងដែលថា Man Utd បានខកខានរួចទៅហើយក្នុងការប្រកួតជម្រុះ Champions League នៅរដូវកាលក្រោយ។បច្ចុប្បន្នពួកគេកាន់កាប់កៅអី Europa League ប៉ុន្តែអាចធ្លាក់ទៅ Europa Conference League ប្រសិនបើបរាជ័យក្នុងការយកឈ្នះ Crystal Palace នៅថ្ងៃចុងក្រោយ ហើយ West Ham ឈ្នះ Brighton ។ ទន្ទឹមនឹងនេះដែរ Spurs ស្ថិតនៅលេខរៀងទី 4 ប៉ុន្តែតម្រូវឱ្យ Arsenal ភ្លាត់ស្នៀតប៉ះក្រុម Newcastle ឬ Everton ដើម្បីរក្សាកៅអីចុងក្រោយនៃក្របខ័ណ្ឌ Champions League ។
ជាមួយគ្នានេះក្រុមរបស់លោក Antonio Conte ក៏ត្រូវការឈ្នះការប្រកួតចុងក្រោយ នៃយុទ្ធនាការក្រៅដីនៅឯ Norwich ផងដែរ។
សូមរំលឹកថា ខ្សែបម្រើ Brentford កីឡាករ Eriksen បានសម្រាក់ជិតមួយឆ្នាំ បន្ទាប់ពីទទួលរងការគាំងបេះដូងនៅលើទីលានប្រកួតនៅ Euros នឹងត្រឡប់មកវិញក្នុងការរក្សាក្រុមរបស់លោក Thomas Frank ក្នុងក្របខ័ណ្ឌកំពូល។
ប្រភព ៖ The Sun