Chelsea នាំមុខ Barcelona, Newcastle និង Man Utd ក្នុងការនាំយកខ្សែប្រយុទ្ធ PSG
បាល់ទាត់ ៖ ក្រុមតោខៀវ CHELSEA មានភាគរយខ្ពស់ជាងគេក្នុងការចុះហត្ថលេខាលើតារាឆ្នើម Neymar របស់ PSG នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ នេះបើយោងតាម Sky Bet ។
ខណៈក្លឹបធំៗជាច្រើនផ្សេងទៀត ក៏ចង់បានកីឡាករសញ្ជាតិប្រេស៊ីលផងដែរដូចជា Barcelona, Bayern Munich និង Real Madrid រួមទាំងក្រុមនៅ Premier League ដូចជា Newcastle និង Manchester United ។
ស្របពេលកាសែតបារាំង Le Parisien បានអះអាងថា កីឡាករវ័យ៣០ឆ្នាំរូបនេះត្រូវបាន នាយកប្រតិបត្តិក្លឹបបញ្ជាដាក់លក់ដោយផ្ទាល់ បន្ទាប់ពីកិច្ចព្រមព្រៀងថ្មី របស់ Kylian Mbappe ដែលធ្វើអោយក្លឹបចំណាយលើការចុះហត្ថលេខាលើតម្លៃ ១១០ លានផោន និង ប្រាក់ឈ្នួល ២០លានផោនក្នុងមួយឆ្នាំបន្ទាប់ពីបង់ពន្ធ។
សូមបញ្ជាក់ថា Neymar បានចុះហត្ថលេខាបន្តកុងត្រាកាលពីឆ្នាំមុនរហូតដល់ខែមិថុនា ឆ្នាំ២០២៥ដោយស៊ុតបញ្ចូលទីបាន ១០០គ្រាប់ និងបញ្ជូនបាល់បាន ៦០ដងក្នុងការបង្ហាញខ្លួន ១៤៤ លើកសម្រាប់ PSG ចាប់តាំងពីការចាកចេញពី Barcelona ក្នុងឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន ២០០ លានផោន ៕
ប្រភព ៖ The Sun