Gerard Pique និយាយថា ខ្លួននឹងនៅតែជាខ្សែការពារកណ្តាលទោះក្លឹបចុះហត្ថលេខាលើខ្សែការពារល្អបំផុតនៅក្នុងពិភពលោកក៏ដោយ
វីរបុរសក្លឹប Barcelona កីឡាករ Gerard Pique បានប្រាប់ប្រធានក្លឹបលោក Joan Laporta ថាខ្លួននឹងក្លាយជាខ្សែការពារកណ្តាលមិនថាខ្សែការពារលំដាប់ពិភពលោកថ្មីមកដល់នៅរដូវក្តៅនេះទេ ។
អតីតកីឡាករ Manchester United វ័យ ៣៥ឆ្នាំត្រូវបានគ្រូបង្វឹកលោក Xavi ប្រាប់កាលពី ២ សប្តាហ៍មុនថាគាត់មិនស្ថិតនៅក្នុងផែនការសម្រាប់រដូវកាលក្រោយនោះទេ ដោយសារតែ “អាកប្បកិរិយាគ្មានវិជ្ជាជីវៈនៅក្រៅទីលាន” និង “ស្ថានភាពរាងកាយកាន់តែយ៉ាប់យ៉ឺន” ។
Pique ជាប់កុងត្រានៅ Nou Camp រហូតដល់ឆ្នាំ២០២៤ បានបង្ហាញខ្លួននៅក្នុងការប្រកួតទាំងអស់ចំនួន ៣៩ ក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០២១-២២ ប៉ុន្តែបានខកខានការប្រកួត LaLiga ៤ដងចុងក្រោយដោយសារតែរបួស ។ Pique មិនមានចេតនាចាកចេញពី Catalonia ទេ ហើយផ្ទុយទៅវិញនឹងយល់ព្រមកាត់បន្ថយប្រាក់ខែដើម្បីជួយ Barca ចុះហត្ថលេខាលើកីឡាករកំពូល និងបានប្តេជ្ញាថានឹងស្ថិតក្នុងស្ថានភាពរាងកាយខ្ពស់បំផុតសម្រាប់ការចាប់ផ្តើមរដូវកាលថ្មី ។
គួរអោយដឹងផងដែរថា Barcelona ត្រូវបានគេអះអាងថានឹងប្រជែងជាមួយ Chelsea ក្នុងការ ទិញកីឡាករសញ្ជាតិបារាំង Jules Kounde ពី Sevilla ខណៈ Kalidou Koulibaly របស់ Napoli ក៏ស្ថិតក្នុងជម្រើសមួយផងដែរ ទន្ទឹមនឹងនេះដែរ Blaugrana ត្រូវបានគេជឿថាបានយល់ព្រមលើកិច្ចព្រមព្រៀងនាំយក Andreas Christensen ពីក្រុម តោខៀវ ដោយឥតគិតថ្លៃនៅពេលដែលកិច្ចព្រមព្រៀងផុតកំណត់នៅចុងខែនេះ៕
ប្រភព ៖ The Sun