ក្លឹប Premier League ជាច្រើនកំពុងពិចារណាលើការផ្ទេរ Gareth Bale ដោយឥតគិតថ្លៃ
បាល់ទាត់ ៖ ក្លឹប TOTTENHAM ត្រូវបានគេរាយការណ៍ថា កំពុងតាមដានស្ថានភាពរបស់ Gareth Bale ពិចារណាលើការផ្ទេរ ដោយឥតគិតថ្លៃ ។ ស្របពេលកីឡាករសញ្ជាតិវែល កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Premier League ផ្សេងទៀតផងដែរអំឡុងពេលរដូវក្តៅ ។
Bale វ័យ ៣២ ឆ្នាំគឺជាគ្មានតម្លៃខ្លួនបន្ទាប់ពីកិច្ចសន្យាជាមួយ Real Madrid បានផុតកំណត់នៅចុងយុទ្ធនាការ ២០២១/២២ ។ Bale ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ប្រទេសវែល ដើម្បីចូលរួមជាមួយក្រុម Cardiff របស់ Championship ក៏ដូចជាការចូលរួមជាមួយ Spurs ផងដែល ។ ម្ចាស់ជើងឯក Champions League ប្រាំសម័យកាលបានមកដល់ White Hart Lane ក្នុងឆ្នាំ២០០៧ ដោយបន្តទទួលបានជោគជ័យមិនគួរឱ្យជឿរយៈពេល ៦ ឆ្នាំជាមួយក្លឹប។
បន្ទាប់មក Bale បានចាកចេញទៅ Real Madrid ក្នុងឆ្នាំ ២០១៣ ដោយតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោក។ ប៉ុន្តែដោយមានបញ្ហារបួសជាញឹកញាប់មិនសូវបានបង្ហាញខ្លួនសម្រាប់ការប្រកួតនៅ Bernabeu ខ្សែប្រយុទ្ធរូបនេះបានត្រលប់មក Tottenham វិញកក្នុងលក្ខ័ណខ្ចីជើងពេញមួយរដូវកាលក្នុងឆ្នាំ ២០២០។
យោងតាម BBC បានឱ្យដឹងថា Spurs បានបង្ហាញការចាប់អារម្មណ៍ Bale ម្តងទៀត ហើយក្នុងនោះមានក្រុម Premier League ផ្សេងទៀតដូចជា Newcastle , Aston Villa និង Nottingham Forest ក៏កំពុងតាមដានស្ថានភាពរបស់កីឡាករសញ្ជាតិវែល ផងដែរ៕
ប្រភព ៖ The Sun