ក្លឹប Barcelona កំពុងសម្លឹងមើលខ្សែការពារ មុនទីផ្សារដោះដូរកីឡាករបឹទ

Detail Top Banner

បាល់ទាត់ ៖ ‘ឥឡូវនេះដល់ពេលត្រូវធ្វើការលើខ្សែការពារហើយ’: ប្រធានក្លឹប Barcelona លោក Joan Laporta ទទូចថាក្លឹបនៅឆ្ងាយពីទីផ្សារដោះដូរកីឡាកររដូវក្តៅ…
ប្រធានក្លឹប Barcelona លោក Joan Laporta ទទូចថាក្រុមរបស់គាត់មិនទាន់បានបញ្ចប់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅទេ បើទោះបីជាទទួលបានម៉ាស៊ីនរកគ្រាប់បាល់ Robert Lewandowski ក៏ដោយ ។

ខ្សែប្រយុទ្ធរបស់ Bayern Munich បានក្លាយជាកីឡាករទី៤របស់ក្លឹបក្នុងរដូវកាលនេះ បន្ទាប់ពីក្រុម Liga បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៤២.៥ លានផោនជាមួយម្ចាស់ជើងឯក Bundesliga វ័យ ៣៣ ឆ្នាំ ។
ខណៈលោក Joan Laporta ទទូចថា Barcelona មិនបានបញ្ចប់អាជីវកម្មនៅក្នុងទីផ្សាររដូវក្តៅនេះទេ ដោយប្រធានក្លឹបរូបនេះ បានបញ្ជាក់ថា ពួកគេនឹងស្វែងរកការពង្រឹងមុនពេលការបិទរដូវកាលនៅថ្ងៃទី១ ខែកញ្ញា។


និយាយនៅក្នុងបទសម្ភាសន៍ជាមួយអតីតកីឡាករ Barca លោក Hristo Stoichkov ថា “យើងចង់បង្កើតក្រុមប្រកួតប្រជែង ផ្តល់ឱ្យ Xavi នូវក្រុមដ៏ល្អ ហើយខ្ញុំគិតថាយើងកំពុងដើរលើផ្លូវត្រូវ” ។ ឥឡូវដល់ពេលធ្វើការលើវិស័យការពារហើយ។


ប្រភព ៖ Daily Mail

You might also like