Luis Suarez ស្ថិតក្នុងការពិភាក្សាជាមួយក្លឹបកាលពីកុមារភាព បន្ទាប់ពីបដិសេធ DC United
បាល់ទាត់ ៖ LUIS SUAREZ ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាលើការវិលត្រឡប់ទៅកាន់ក្លឹបកាលពីកុមារភាព Nacional ក្នុងប្រទេសអ៊ុយរូហ្គាយ បន្ទាប់ពីបដិសេធការផ្ទេរទៅកាន់ក្លឹប DC United របស់ Wayne Rooney ។ ខ្សែប្រយុទ្ធរូបនេះគឺជាគ្មានតម្លៃខ្លួន បន្ទាប់ពីលេងនៅ Atletico Madrid រយៈពេល២ឆ្នាំ ។ Suarez វ័យ ៣៥ ឆ្នាំ ស៊ុតបញ្ចូលទីបាន ៣៤ ដងក្នុងការបង្ហាញខ្លួន ៨៣ ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Atletico ហើយបានជួយឱ្យពួកគេឈ្នះ LaLiga ក្នុងរដូវកាល ២០/២១។
អតីតកីឡាករ Liverpool រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League ក៏ដូចជាការផ្ទេរទៅកាន់ MLS ដើម្បីលេងឱ្យ DC United ។
យោងតាមអ្នកកាសែត Cesar Luis Merlo ប្រធានក្លឹបកាលកុមារភាពរបស់ Suarez Nacional លោក Jose Fuentes នឹងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញនៅថ្ងៃអង្គារ។Fuentes នឹងជួបជាមួយ Suarez ក្នុងការប៉ុនប៉ងទាក់ទាញគាត់ឱ្យត្រលប់ទៅ Nacional ។Suarez លេងបានតែបួនដងឱ្យ Nacional ចន្លោះឆ្នាំ ២០០៥-២០០៦ មុនពេលផ្លាស់ទៅលីកហូឡង់៕
ប្រភព ៖ The Sun