រកឃើញអ្នកឈ្នះទាំង៥រូប ពីការប្រកួតប្រដាលសកល Ultimate Pro Boxing 2022

Detail Top Banner

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់សកល Ultimate Pro Boxing 2022 ដែលបានរៀបចំដោយសហព័ន្ធប្រដាល់សកលកម្ពុជា លើកទី១សម្រាប់ខែតុលា បានរកឃើញជើងខ្លាំងទាំង៥រូប បន្ទាប់ពីដំណើរការប្រកួតនាថ្ងៃទី៦ ខែតុលាម្សិលម៉ិញ នៅក្នុងពហុកីឡដ្ឋានជាតិ ។


ដោយការប្រកួតនោះគូរទី១ កីឡាករ សែត សារិទ្ធ ហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ចាញ់កីឡាករហ៊ុន គឹមហ៊ាន មកពីក្លឹបនាយកដ្ឋានអង្គរក្ស ដោយពិន្ទុលើប្រភេទទម្ងន់៦៧គីឡូក្រាម ។ គូរទី២ ប្រកួតលើប្រភេទម្ងន់៥២គីឡូក្រាមកីឡាករអ៊ុត វិចិត្រ មកពីក្លឹបនាយកដ្ឋានអង្គរក្ស យកឈ្នះកីឡាករ នៅ សុខទី មកពីក្លឹបតាឡីដំរីមានរិទ្ធ ដោយពិន្ទុ។
គូរទី៣ ប្រកួតក្នុងប្រភេទម្ងន់៥៧គីឡូក្រាមកីឡាករសៅ រង្សី មកពីមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានយកឈ្នះកីឡាករវណ្ណា លីហៀង មកពីក្លឹបអារុណរៈកីឡាខេត្តកណ្តាល ដោយពិន្ទុ ។ គូរទី៤ ប្រកួតលើប្រភេទទម្ងន់៨៥គីឡូក្រាម កីឡា អ៊ុង ភារាក់ មកពីក្លឹបបញ្ជាការដ្ឋានទ័ពពិសេស បានយកឈ្នះអ្នកប្រដាល់ Martin Chmielo មកពីក្លិប KH គុនខ្មែរខេត្តកំពត ដោយពិន្ទុ ។ សម្រាប់ការប្រកួតនេះ ៤គូរខាងលើធ្វើការប្រកួតតែ៤ទឹកប៉ុណ្ណោះ ខណៈការប្រកួតគូរទី៥ ដែលជាគូរឯកប្រចាំព្រឹត្តិការណ៍ត្រូវប្រកួត៥ទឹក លើប្រភេទទម្ងន់៦៧គីឡូក្រាម គឺកីឡាករ ពេញ វណ្ណថង មកពីក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាញ់អ្នកប្រដាល់ Remi Aleye ដែលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិដោយពិន្ទុ ។

ក្រោយបញ្ចប់ការប្រកួតលោក ប៊ុយ សុភ័ណ្ឌ ដែលជាអគ្គលេខាធិការសហព័ន្ធ បានធ្វើការវាយតម្លៃថា ទាំងកម្លាំង និង បច្ចេកទេសរបស់ពួកគេមានការរីកចម្រើនច្រើន ។ លោកបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ប្រកួតប្រដាល់សកលលើកទី២ នឹងធ្វើនៅពាក់កណ្ដាលខែវិច្ឆិកា ដោយសានៅពីថ្ងៃទី១៥ ខែតុលា ក្រុមអត្តពលិកជម្រើសជាតិយើងត្រូវទៅបោះជំរុំហ្វឹកហាត់នៅប្រទេសថៃរយៈពេល២សប្ដាហ៍ ។ បន្ទាប់ពីបញ្ចប់ការបោះជំរុំសប្ដាហ៍នៅប្រទេសថៃក្រុមកីឡាករប្រដាល់ជម្រើសជាតិត្រូវចេញទៅប្រកួតជើងឯកទ្វីបអាស៊ីនៅប្រទេសហ្សកដង់ហេតុនេះហើយទើបការប្រកួតលើកទី២ត្រូវបន្លាយដល់ពាក់កណ្ដាខែវិច្ឆិកាបែបនេះ ៕

You might also like