ក្រុមកម្ពុជាទទួលបានជ័យលាភីលេខ១ លើការប្រកួតវាយកូនហ្គោលមិត្តភាពកម្ពុជា-ថៃ លើកទី២ ប្រចាំឆ្នាំ២០២២
ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនគោលមិត្តភាពកម្ពុជា-ថៃ លើកទី២ ក្រោមអធីបតីភាព របស់នាយឧត្តមសេនីយ៍សន្តិ ប ណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដំណើរការប្រកួតនៅទីលានកីឡាវាយកូនហ្គោលវឌ្ឍនៈហ្គោលរីសត ស្ថិត នៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបញ្ចប់ ដោយជោគជ័យជាមួយសាមគ្គីភាព មិត្តភាព។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រធានគណៈកម្ម ការរៀបចំការប្រកួតបានឲ្យដឹងថា ការរៀបចំការប្រកួតនេះបានធ្វើឡើង ក្នុងគោលបំណងបង្កើនចំណងមិត្តភាព សាម គ្គី ភាពភាព និងសុខភាព ពិសេស គឺបង្ហាញនូវទំនៀមទំលាប់អរីយធម៌ វប្បធម៌ និងប្រពៃណីរវាងប្រទេសទាំងពីរ ឲ្យកាន់តែ ស្អិតរបួតបន្ថែមទៀត ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការងារក្នុងនាមជាប្រទេសសមាជិកអាស៊ានតែមួយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏សង្ឈឹមជឿជាក់ថា នៅពេលខាងមុខភាគីប្រទេសថៃនិងបង្កើតនៅការប្រ កួ តកីឡាវាយកូនគោលមិត្តភាពជាលើកទី៣នៅក្នុងប្រទេសថៃ ដើម្បីផ្តល់ឱកាសឲ្យកីឡាករ និងថ្នាក់ដឹកនាំ នៃប្រទេ សទាំ ងពីរបានប្រកួតជាការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត។
ជាមួយគ្នានោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីកីឡាករថៃទាំងអស់ដែលបានផ្តល់កិត្តិយសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ដែលធ្វើឲ្យកា រប្រកួតបានប ញ្ចប់ ទៅដោយជោគជ័យ ពោពេញដោយក្តីសប្បាយរីករាយ។
ឯកឧត្តម SITHIPORN KRUDNAK(ស៊ីធីផុន គ្រូឌណាក់) អគ្គព្រះរាជអាជ្ញា និង ជាប្រធានជុំរុំកីឡាវាយកូន គោ ល ខេត្ត Chanthakbori មានប្រសាសន៍ថា តំណាងឲ្យកីឡាករថៃដែលមកចូលរួមការប្រកួតនេះ សូមថ្លែងអំរគុណដល់ភា គីប្រទេសកម្ពុជាយ៉ាងអស់ពីចិត្ត ហើយ នៅពេលខាងមុខយើងនឹងមានការរៀបចំការប្រកួតនេះ ដោយផ្លាស់ប្តូរធ្វើ ជាម្ចាស់ ផ្ទះម្តងម្នាក់ ដើម្បីក្លាយជាព្រឹត្តិការណ៍មួយស្ថិតសេ្ថរ ដែលបង្ហាញពីការរិតចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសជិត ខា ង និងក្នុងតំបន់អាស៊ានតែមួយ។ជាមួយគ្នានោះ ឯកឧត្តម បានថ្លែងអំណរគុណ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានអញ្ជើញចូលរួម ជាគណៈអធិបតីក្នុងកម្មវិធីនេះ ហើយ ក៏សូមថ្លែង អំរណរ ជាពិសេស ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែលបានរៀ បចំទទួលប ដិសណ្ឋាកិច្ចស្នាក់ នៅហូបចុកចំ ពោះ កីឡាករថៃយ៉ាងល្អប្រសើរ។
លទ្ធផលនៃការប្រកួត៖ទី១៖ ពានក្រុមតំណាងប្រទេស ក្រុមកម្ពុជាទទួលបានជ័យលាភីលេខ១ (TEAM WINN ER CAMBODIA TEAM) ទី២៖ ពានក្រុមថ្នាក់ដឹកនាំ VIP Team Winner, បានទៅលប្រទេសថៃជាអ្នកឈ្នះ ។
ពានឯកត្តនាម (GROSS SCORE WINNER)បានទៅលើ លោក ឧកញ៉ា លី ហុង៕